ល្ហុងទុំ ជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយជាចំណូលចិត្តរបស់មនុស្សច្រើន។ ក៏ប៉ុន្តែមនុស្សតិចណាស់ដែលដឹងថា ល្ហុងទុំពិតជាមានគុណប្រយោជន៍យ៉ាងក្រៃលែងសម្រាប់សុខភាព។
អ្នកជំនាញបានរកឃើញថា ផ្លែល្ហុងទុំ សម្បូរទៅដោយសារធាតុរ៉ែ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារជំងឺធ្ងន់ធ្ងររហូតដល់ទៅ ៣មុខឯណោះ។
ទប់ស្តាត់ជំងឺមហារីក
សារធាតុប្រឆាំងអុកស៊ីតកម្មពីធម្មជាតិ នៅក្នុងផ្លែល្ហុងទុំ ពិតជាមានឥទ្ធិពលអាចជួយទប់ស្តាត់ការអភិវឌ្ឍនៃជំងឺមហារីកពោះវៀនធំ និងមហារីកក្រពេញប្រូស្តាត យ៉ាងពូកែបំផុត។
ទប់ស្តាត់ជំងឺទឹកនោមផ្អែម
ទោះបីជាផ្លែឈើប្រភេទនេះមានរសជាតិផ្អែមពិតមែន ប៉ុន្តែគ្រូពេទ្យជាច្រើនបានណែនាំឲ្យជំងឺទឹកនោមផ្អែម ទទួលទានរាល់ថ្ងៃ ព្រោះសារធាតុចិញ្ចឹមដែលមានវត្តមាននៅក្នុងផ្លែល្ហុងទុំ អាចជួយកាត់បន្ថយការអភិវឌ្ឍនៃជំងឺទឹកនោមផ្អែម ប្រភេទទី២បាន។
ទប់ស្តាត់ជំងឺបេះដូង
ក្រៅពីជាតិសរសៃ និងបេតាការ៉ូទីន ល្ហុងទុំ សម្បូរទៅដោយសារជាតិប៉ូតាស្យូម ដែលល្អបំផុតក្នុងការកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងផងដែរ។
ដោយសារតែការរកឃើញគុណសម្បត្តិទាំងនេះ ទើបក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យ មនុស្សគ្រប់រូបបញ្ចូលល្ហុងទុំ ជារបបអាហារជាប្រចាំថ្ងៃ៕