ពិបាកទ្រាំនឹងបញ្ហាហើមជើងពេលមានផ្ទៃពោះមែនទេ? ២វិធីនេះអាចជួយអ្នកបាន

0
1

អាការហើមជើង ពេល​មានផ្ទៃពោះ​កើតឡើង​ដោយសារតែ​ការប្រមូលផ្តុំ​ជាតិ​ទឹក​ក្នុង​រាងកាយ​ច្រើនពេក។ ប៉ុន្តែអ្នកជំនាញ​នៅ​ទីក្រុង បុ​ម​បៃ បាន​បង្ហាញថា ស្ត្រី​មិនត្រូវ​កាត់បន្ថយ​ការទទួល​ទាន​ទឹក​នោះទេ។

ក្នុង​រាងកាយ​របស់​មនុស្ស​គ្រប់រូប ​ត្រូវការ​ទឹក​រហូតដល់ ៨០ភាគរយ តែ​ការទទួល​ទាន​ទឹក​តិច​ជ្រុល ឬ​លើស​ជ្រុល អាច​រាំងស្ទះ​ដល់​ការ​បូម​ឈាម ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ហើម​កើតឡើង។ លើសពីនេះទៅទៀត ការបញ្ចេញ​អ័រម៉ូន Progesterone ពេល​តាំង​គភ៌​ច្រើនពេក អាចធ្វើ​ឲ្យ​ជាតិ​ទឹក​ត្រូវបាន​ឃាត់ទុក​នៅក្នុង​រាងកាយ ហើយ​ករណី​ហើម​ក៏​កើតមានឡើង​ដូចគ្នា​ដែរ។

ទោះជាយ៉ាងណាមិនមែនគ្មានវិធីដោះស្រាយនោះទេ ស្ត្រីមានផ្ទៃពោះអាចប្រើប្រាស់រូបមន្តធម្មជាតិទាំងពីរយ៉ាងនេះបាន។

ទឹកខ្មេះប៉ោម៖ ជួយកាត់បន្ថយការរលាកយ៉ាងពូកែបំផុត

១.អ្នកត្រូវយកទឹកខ្មេះប៉ោម ចាក់លាយជាមួយនឹងទឹកក្តៅឧណ្ឌៗក្នុងបរិមាណស្មើគ្នា(ឧទារណ៍១កែវ)។

២.បន្ទាប់មកយកកន្សែងស្អាតមួយទៅជ្រលក់អោយជោគ យកទៅរុំត្រង់តំបន់ដែលហើមនោះ។

៣. ទុករយៈពេល ៥នាទី សឹមស្រាយចេញ។

ក្រូចឆ្មារ ត្រសក់ ខ្ញី៖ ជួយបណ្តេញជាតិពុកចេញពីរាងកាយ និងកាត់បន្ថយអាការហើមជើង

១.ហាន់ត្រសក់ពីរបីចំណិត ខ្ញីពីរបីចំណិត និងក្រូចឆ្មារពីរបីចំណិតដូចគ្នា ដាក់ចូលទៅក្នុងកែវមួយ។

២.បន្ទាប់មកចាក់ទឹកស្អាតចូល ទុករយៈពេល៥នាទទី ទើបទទួលទាន។

សូមចាំថា អ្នកត្រូវអនុវត្តរូបមន្តនេះទាំងពីរនេះជាប្រចាំ ហើយមិនត្រូវកាត់បន្ថយការទទួលទានទឹកនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here