ប្រយ័ត្នផងអ្នកស្កូវមុនអាយុ! អ្នកជំនាញព្រមានថាមនុស្សបែបនេះអាចកើតជំងឺបេះដូង

0
1

 បច្ចុប្បន្នមានមនុស្សជាច្រើនដែលមានបញ្ហាសក់ស្កូវទាំងវ័យក្មេង ហើយមានអ្នកខ្លះអាយុមិនទាន់ដល់ ៣០ឆ្នាំផង​ក៏ស្កូវស្ទើរពេញ​តែក្បាល​ទៅហើយ។

 

 

បើយោងតាមក្រុមអ្នកជំនាញនៅប្រទេស អេហ្ស៊ីប បានធ្វើការស្រាវជ្រាវទៅលើបុរសពេញវ័យចំនួន៥៤៥នាក់ រកឃើញថា សក់ស្កូវមុន​អាយុ​បណ្តោលមកពី​ការរងរបួសសរសៃឈាមអាកទែ ។

វេជ្ជបណ្ឌិត Irini Samuel ជាអ្នកស្រាវជ្រាវទៅលើបញ្ហាមួយនេះ មានប្រសាសន៍ថា អ្នកដែលមានបញ្ហាសរសៃឈាមអាកទែ និងសក់ស្កូវមុនអាយុ មានការវិវត្តទៅរកភាពចាស់លឿនជាងមនុស្សដទៃ។ លើសពីនេះ អ្នកដែលមានសក់ស្កូវមុនអាយុ ជាសញ្ញាព្រមាន​ហានិភ័យ​នៃជំងឺសរសៃឈាមបេះដូង។

ដូច្នេះហើយ អ្នកជំនាញបានសនិដ្ឋានថា រោគសញ្ញានៃជំងឺបេះដូង អាចសង្កេតមើលតាមរយៈពណ៌សក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here