ក្រោយពេលឆ្លងកាត់ឧបសគ្គជាច្រើនមិនចេះចប់មិនចេះហើយរយៈពេល៩ខែ គឺនៅចាំតែថ្ងៃម្រាលតែប៉ុណ្ណោះ។ ប៉ុន្តែតើធ្វើយ៉ាងណាទើបដឹងថា កូនក្នុងផ្ទៃជិតកើត? អ្នកម្តាយគ្រប់រូបត្រូវចេះសម្គាល់មើលរោគសញ្ញាដោយខ្លួនឯង ជាពិសេសអ្នកម្តាយដំបូង ដើម្បីត្រៀមខ្លួនទៅមន្ទីរពេទ្យបានទាន់ពេល។
ឈានដល់ខែទី៩ អ្នកត្រូវសម្គាល់មើលស្បូន វាអាចមានសភាពតឹងណែន ហើយប្រេកង់នៃការកន្ត្រាក់កើតមានឡើង ដែលកំណត់ការសម្រាលឆាប់ៗនេះ។ ប្រសិនបើការកន្ត្រាក់នោះមានរយៈពេលរៀងរាល់ ៥នាទីម្តងក្នុងមួយម៉ោង ហើយវាកើតឡើងក្នុងរយៈពេលមួយម៉ោងពេញ ត្រូវប្រញាប់ទៅមន្ទីរពេទ្យភ្លាម។
សម្រាប់អ្នកដែលមានកូនទី២ ឬទី៣ ការកន្ត្រាក់ញឹកញាប់បែបនេះ មិនយូរទេពួកគេអាចសម្រាលកូន និយាយរួម គឺឆាប់រហ័សជាងអ្នកដែលមានកូនដំបូង៕
https://www.youtube.com/watch?time_continue=144&v=5pvfC-iGa_A&feature=emb_logo