កុមារតូចៗងាយនឹងឆ្លងជំងឺផ្សេងៗជាងមនុស្សពេញវ័យ ដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅមានភាពទន់ខ្សោយបើធៀបនឹងមនុស្សធំ។ ជាហេតុជាដែលប៉ាម៉ាក់គួរយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់កូនតូចៗ ជាពិសេសនៅក្នុងរដូវធ្លាក់ភ្លៀងនេះដែលជារដូវកាលមួយដែលកុមារតូចៗងាយនឹងធ្លាក់ខ្លួនឈឺបំផុត។
អាហារ 10មុខ ដែលជួយពង្រឹងសមត្ថភាពប្រព័ន្ធភាពស៊ាំរបស់កុមារឱ្យកាន់តែរឹងមាំប្រឆាំងនឹងការឆ្លងជំងឺនានាដែលប៉ាម៉ាក់អាចដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់កូនតូចបាន៖
- គ្រាប់អាល់ម៉ុន (Almond) ៖
ជាប្រភេទគ្រាប់ធញ្ញជាតិដែលល្អសម្រាប់សុខភាពបំផុត ដែលសម្បូរទៅដោយ វីតាមីនE ជីវជាតិដែក ម៉ង់ហ្គាណែស ប្រូតេអ៊ីន ជាតិសរសៃ និងខ្លាញ់ល្អ សុទ្ធសឹងជាជីវជាតិបំប៉នសំខាន់ៗជំនួយដល់ប្រព័ន្ធភាពស៊ាំ ប្រព័ន្ធរំលាយអាហារ ធានាដល់ការលូតលាស់ និងអភិវឌ្ឍរបស់កុមារទាំងមូល - ពពួកផ្លែប៊ឺរី (Berries) ៖
មិនត្រឹមតែមានពណ៌ស្រស់ឆើត និងរស់ជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាសម្បូទៅជីវជាតិបំប៉នទៀតផង! ដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលប្រឆាំងរ៉ាឌីកាល់សេរីក្នុងរាងកាយ ជាហេតុដែលវាមានសមត្ថភាពពង្រឹងប្រព័ន្ធការពាររបស់កូនអ្នក។ - យ៉ាអួរ (yogurt)៖
ទឹកដោះគោជូរគឺជាអាហារដ៏ពេញនិយមសម្រាប់ក្មេងតូចៗ ថែមទាំងមានមុខងារជាអ្នកបង្កើនភាពស៊ាំល្អបំផុត។ វាផ្ទុកទៅដោយសារធាតុប្រូបាយអូទិក (ត្រូវបានគេស្គាល់ថាជាបាក់តេរីល្អ) ដែលជួយធ្វើអោយការរំលាយអាហារ និងសុខភាពទូទៅប្រសើរឡើង ។ វាក៏មានជាតិកាល់ស្យូម ប៉ូតាស្យូម វីតាមីន D និងសារធាតុចិញ្ចឹមផ្សេងទៀត ដែលជួយពង្រឹងភាពស៊ាំរបស់កុមារ។ - ពពួកសាច់សុទ្ធ និងត្រី៖
ក្នុងចំណោមក្រុមអាហារបង្កើនប្រព័ន្ធភាពស៊ាំដ៏មានប្រសិទ្ធភាពបំផុតតែងរាប់បញ្ចូល សាច់គ្មានខ្លាញ់ សាច់បក្សី(មាន់ទា) និងត្រី ដែលជាប្រភពប្រូតេអ៊ីនដ៏អស្ចារ្យ ដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញកោសិកាឈាមស។ អាហារដែលមានមូលដ្ឋានលើសត្វដូចជា សាច់មាន់ សាច់ចៀម ត្រី និងអាហារសមុទ្រអាចល្អបំផុតសម្រាប់ការកែលម្អសុខភាពទូទៅរបស់អ្នក។ លើសពីនេះទៅទៀត ខណៈពេលដែលសាច់ផ្តល់នូវបរិមាណដ៏ច្រើននៃស័ង្កសី ជាតិដែក និងវីតាមីន B ក្រុមអាហារសមុទ្រ និងត្រីមានអាស៊ីតខ្លាញ់អូមេហ្គា 3 ខ្ពស់។ - ស៊ុត៖
វាត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាអាហារពេញលេញមួយ ស៊ុតគឺជាអាហារមួយក្នុងចំណោមអាហារដែលពង្រឹងប្រព័ន្ធភាពស៊ាំដ៏កំពូល ដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន និងសារធាតុរ៉ែ អាស៊ីតខ្លាញ់អូមេហ្គា 3 ប្រូតេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាសម្បូរទៅដោយវីតាមីន A, B12, និង D ក៏ដូចជាសេលេញ៉ូម និងស័ង្កសី ដែលសុទ្ធតែល្អសម្រាប់ពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ។ លើសពីនេះទៅទៀត វាផ្តល់ឱ្យកូនរបស់អ្នកនូវថាមពលដែលពួកគេត្រូវការ ដើម្បីរក្សាសកម្មភាពពេញមួយថ្ងៃ។ - ពពួកបន្លែ Cruciferous៖
ពពួកបន្លែ Cruciferousមានរាប់បញ្ចូល broccoli, ផ្កាខាត់ណា ស្ពៃក្តោបជាដើម ដែលវាជាអាហារដែលបង្កើនភាពស៊ាំកំពូលសម្រាប់កុមារ។ បន្លែទាំងពពួកបន្លែនេះសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា វីតាមីន A, C និង K ជាតិដែក ម៉ាញ៉េស្យូម កាល់ស្យូម និងប៉ូតាស្យូម។ លើសពីនេះទៅទៀត ពួកវាមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយយ៉ាងសំខាន់ក្នុងការពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ។ - ពពួកបន្លែស្លឹក៖
បន្លែស្លឹកបៃតង ជាមុខម្ហូបមួយមុខដែលឪពុកម្ដាយពិបាកបញ្ចុះបញ្ចូលកូនឲ្យញ៉ាំ! ប៉ុន្តែវាសំខាន់ណាស់សម្រាប់កុមារក្នុងការទទួលទានបន្លែស្លឹកបៃតងជារៀងរាល់ថ្ងៃ ព្រោះវាសម្បូរទៅដោយវីតាមីន និងសារធាតុ carotenoids សំខាន់ៗ ដែលជួយបង្កើតប្រព័ន្ធការពារដ៏រឹងមាំ។ ជាឧទាហរណ៍ ស្លឹកផ្ទី ស្ពៃខ្មៅ មានសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗ ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ - ដំឡូងជ្វា៖
វាសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ ជាតិសរសៃ និងbeta-carotene។ វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងកម្រិតខ្ពស់ ដែលការពាររាងកាយរបស់អ្នកពីជំងឺរ៉ាំរ៉ៃជាច្រើន ហើយក៏ជាប្រភពដ៏អស្ចារ្យនៃវីតាមីន C ជួយដល់ពង្រឹងប្រព័ន្ធភាពស៊ាំសម្រាប់អ្នក និងកូនរបស់អ្នក។ - ពពួកគ្រាប់ធញ្ញជាតិ៖
ពួកវាមានជីវជាតិខ្លាំងណាស់ព្រោះវាជាសម្បូរដោយជាតិសរសៃ ខ្លាញ់ monounsaturated fats polyunsaturated fats និងវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗជាច្រើនទៀត។ គ្រាប់ល្ពៅ គ្រាប់ជី ល្ង និង គ្រាប់ផ្កាឈូករ័ត្ន ជួយបង្កើនប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយជាតិស្ករក្នុងឈាម កូលេស្តេរ៉ុល និងសម្ពាធឈាម។ - ពពួកគ្រាប់ Oats៖
វាមិនត្រឹមតែជាគ្រាប់ធញ្ញជាតិដែលផ្តល់សុខភាពល្អបំផុតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអាហារដែលមានប្រសិទ្ធភាពបំផុតសម្រាប់កុមារផងដែរ។ គ្រាប់ធញ្ញជាតិទាំងមូលដែលគ្មានជាតិ gluten នេះ គឺជាប្រភពដ៏ជីវជាតិសម្បូរបែបដូចជា ជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន សារធាតុរ៉ែ និងប្រូតេអ៊ីន។ វាមិនត្រឹមតែការពារមិនឲ្យមេរោគបង្កគ្រោះថ្នាក់ចូលទៅក្នុងប្រព័ន្ធការពាររបស់កូនអ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុខភាពរំលាយអាហារផងដែរ៕