តើអ្នកគួរតែអនុញ្ញាតឱ្យកូនរបស់អ្នកលេងទឹកភ្លៀងឬទេ?

តើការលេងទឹកភ្លៀងពិតជាអាក្រក់មែនទេ?តើវាពិតជាអាចធ្វើឱ្យកូនតូចអ្នកឈឺមែនទេ?

0
1
playing outside in the rain
Kids playing in the rain

ឪពុកម្តាយជាច្រើនតែងតែឃាំងរក្សាកូនតូចរបស់ខ្លួនពីការលេងសប្បាយនៅខាងក្រៅពេលដែលមានភ្លៀងធ្លាក់ ដោយជឿថាការលេងទឹកភ្លៀង នឹងធ្វើឱ្យកូនតូចរបស់ពួកគេងាយនឹងធ្លាក់ខ្លួនឈឺ ដូចជាជំងឺផ្តាសាយជាដើម។ ដូច្នេះតើការលេងទឹកភ្លៀងពិតជាអាក្រក់ និងអាចធ្វើឱ្យកូនតូចអ្នកឈឺមែនទេ?

តាមពិតទៅភ្លៀងមិនធ្វើឱ្យអ្នកណាម្នាក់ឈឺទេ តែមេរោគ និងបាក់តេរីទើបជាមូលហេតុដែលបង្កជាជំងឺ។ អ្វីដែលភ្លៀងបង្កនោះគឺ ធ្វើឱ្យសីតុណ្ហភាពនៃរាងកាយយើងធ្លាក់ចុះដែលធ្វើឱ្យយើងងាយនឹងឆ្លងមេរោគជាពិសេសគឺក្មេងៗ ដោយសារតែពួកគេមានប្រព័ន្ធភាពស៊ាំខ្សោយជាងមនុស្សធំ។ ប៉ុន្តែនេះមិនមាន ន័យថាដាច់ខាតអ្នកមិនគួរឱ្យកូនរបស់អ្នកលេងទឹកភ្លៀងឡើយ…

តាមគ្រូពេទ្យឯកទេសផ្នែកកុមារបានឱ្យដឹងថា ការលេងទឹកភ្លៀងក៏ដូចជាការរុករកស្វែងយល់ពីធម្មជាតិខាងក្រៅផ្សេងៗនៅជុំវិញយើង គឺមានប្រយោជន៍ដល់ការអភិវឌ្ឍសមត្ថភាពរាងកាយរបស់កុមារបានលឿនជាងមុន និងជួយដល់ការកសាងប្រព័ន្ធភាពស៊ាំរបស់ពួកគេបានល្អ និងរឹងមាំជាងមុន។

ប៉ុន្តែត្រូវចងចាំថា អាកាសធាតុត្រជាក់អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយ ធ្វើឱ្យកុមារងាយនឹងឆ្លងមេរោគដែលបង្កឱ្យផ្តាសាយបានដូច្នេះ យើងក៏ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្លះៗ ដើម្បីធានាបានថាកូនៗរបស់អ្នកនឹងធ្លាក់ខ្លួនឈឺបន្ទាប់ពីលេងសប្បាយនៅក្រោមទឹកភ្លៀង ជាមួយនឹង៣គន្លឺះនេះ៖

ទី១៖ បង្កើនប្រព័ន្ធភាពស៊ាំរបស់កូន
ការបង្កើនប្រព័ន្ធភាពស៊ាំឱ្យរឹងមាំគឺជាវិធីដែលល្អបំផុតក្នុងការជួយឱ្យកុមារមានសុខភាពល្អ និងប្រឆាំងនឹងជំងឺផ្សេងៗ។ អ្នកអាចការបង្កើនប្រព័ន្ធភាពស៊ាំពួកគេដោយឱ្យកូនរបស់អ្នក

២៖ ពាក់អាវភ្លៀងឱ្យកូនតូចពេលលេងទឹកភ្លៀង
អ្នកអាចឱ្យកូនអ្នកលេងទឹកភ្លៀងសប្បាយនៅខាងក្រៅបាន ដោយធ្វើឱ្យច្បាស់ថាពួកគេបានពាក់អាវភ្លៀង ឬមានស្បែកជើងកវែងដែលមិនជ្រាបទឺកបន្ថែមទៀតរឹតតែល្អ ព្រោះការលេងទឹកភ្លៀងជាមួយនឹងសម្លៀកបំពាក់ធម្មតាដែលធ្វើឱ្យពួកគេសើមទទឹកខ្លួន នឺងធ្វើឱ្យឆាប់រងារ ហើយសីតុណ្ណភាពក្នុងខ្លួនធា្លក់ចុះលឿនខ្លាំង

ទី៣៖ ងងូតទឹកជាមួយទឹកក្តៅអ៊ុនៗឱ្យកូនរបស់អ្នកបន្ទាប់ពីលេងរួច
បន្ទាប់ពីពួកគេលេងចប់ហើយភ្លាម ឆាប់សម្ងួតខ្លួនពួកគេសិនហើយងូតទឹកក្តៅអ៊ុនៗឱ្យពួកគេភ្លាមៗ ធ្វើដូចនេះគឺមិនធ្វើឱ្យពួកគេរងារយូរពេកទេដើម្បីឱ្យរាងកាយរបស់ពួកគេអាចសម្របខ្លួនមកសីតុណ្ហភាពធម្មតាវិញបានយ៉ាងងាយស្រួល៕

LEAVE A REPLY

Please enter your comment!
Please enter your name here