ស្រាយចម្ងល់ ស្រ្ដីមានផ្ទៃពោះអាចលាបឡេរបានទេ ?

0
266

ភាពស្រស់ស្អាតរបស់ស្រ្ដីគ្រប់រូបរមែងកើតមានគ្រប់ពេលវេលា បើទោះបីជាពេលនេះនាងកំពុងពពោះក៏ដោយ នាងតែចង់បានសម្រស់ស្រស់ស្អាតក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីស្វាមីនាង ដោយឡែកថ្ងៃនេះ គេហទំព័រ Baby and Mom ឬ មាតា និង ទារក នឹងបកស្រាយរាល់ចម្ងល់ដែលបានចោទសួរថា ស្រ្ដីមានផ្ទៃពោះអាចលាបឡេរ ឬ ឡេរកាពារកំដៅថ្ងៃបានទេ ? តើមានប្រតិកម្មដែរឬទេ ប្រសិនបើប្រើប្រាស់ប្រភេទគ្រឿងសម្អាងថែរក្សាស្បែកទាំងអស់នេះ ?

ចម្លើយគឺសូមប្រាប់មួយមាត់យ៉ាងខ្លីបានថា “ប្រើបាន ” គ្មាបញ្ហាប្រតិកម្មលើស្បែកឡើយ ក៏ប៉ុន្ដែលុះត្រាតែ ប្រភេទឡេរលាបស្បែកនេះមានសារធាតុនៅក្នុងក្រុម Retinoids ដែលបានពិសោធន៍ក្រដាស PH មានព័ណ៌ក្រហមតែប៉ុណ្ណោះ ព្រោះបើមិនដូច្នោះទេ គឺមានប្រតិកម្មស្បែក នឹងមានផលប៉ះពាល់ដល់ទារកដែលនៅក្នុងផ្ទៃជាមិនខាន ។

ការចំណាំក្រុមរបស់ធាតុ Retinoids រួមមាន៖
– retinol (វីតាមីន អា)
– retinoic acid (ក្រុមវីតាមីន អា )
– retinaldehyde
– retinyl esters (មានរួមក្រុមជាមួយ retinyl propionate និង retinyl palmitate)
ហើយក្រុមសារធាតុគីមីទាំងនេះមានបញ្ជាក់នៅលើរូបធាតុផ្សំរបស់ឡេរ ដែលងាយចំណាំដូចជាអក្សរ Adapalene
Retin-A®, Stieva- A®, Renova® , Adapalene (Differin®) ជាដើម ។

សូមបញ្ជាក់ចំពោះប្រភេទឡេរលាយ ដែលមានការពិសោធន៍ជាតិអាស៊ីតខ្ពស់ និងមិនមែនមាន ក្រដាស PH មានព័ណ៌ក្រហម មិនបានអនុញ្ញាតិឲ្យស្ដ្រីមានផ្ទៃពោះប្រើប្រាស់ឡើយ ព្រោះប៉ះពាល់ដល់កូនក្នុងផ្ទៃ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here