ក្រៅពីតំណមទៅតាមទំលាប់ចាស់បុរាណហើយនោះ ស្ត្រីមានគភ៌ត្រូវតែយល់ដឹងអំពីកិច្ចការមួយចំនួនផ្សេងទៀតទៅតាមវិទ្យាសាស្ត្រ ដើម្បីឲ្យដឹងថា កិច្ចណាដែលត្រូវធ្វើ និងកិច្ចការណាដែលមិនត្រូវធ្វើ នៅក្នុងអំឡុងពេលមានគភ៌។ ខាងក្រោមនេះគឺជាទង្វើ ក៏ដូចជាសកម្មភាពមួយចំនួនដែលគួរធ្វើ និងមិនគួរធ្វើនៅក្នុងអំឡុងពេលមានគភ៌៖
អ្វីដែលគួរធ្វើ៖
– ទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យទៀងទាត់
– សួរគ្រូពេទ្យអំពីថ្នាំបំប៉នផ្សេងៗ
– បរិភោគឱ្យបានគ្រប់់គ្រាន់
– គិតពីអ្វីសប្បាយៗ
– ហាត់ប្រាណឱ្យបានច្រើន
– ប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ និងធ្វើការងារផ្សេង…
អ្វីដែលមិនគួរធ្វើ៖
– កុំសម្រកទម្ងន់
– កុំជក់់បារី ឫនៅកន្លែងមានផ្សែងបារីច្រើន
– កុំពិសាគ្រឿងស្រវឹង
– កុំប្រើប្រាស់គ្រឿងញាន
– កុំធ្វើការងារធ្ងន់
– កុំនៅកន្លែងដែលមានក្លិនមិនល្អ ឫក្លិនដែលមានធាតុគីមី
– កុំប្រើថ្នាំផ្ដេសផ្ដាស់ដែល មិនបានពិគ្រោះជាមួយគ្រូពេទ្យ
– កុំពាក់ស្បែកជើងកែង
– កុំស្លៀកសម្លៀកបំពាក់រឹប ឫតឹងពេក
ប្រភេទអាហារគួរចៀសវាង៖
– សាច់ឆៅ ស៊ុតឆៅ សាច់ប៉ាតេ គ្រឿងសមុទ្រ ឈីស
កាហ្វេ កូកាកូឡា ទឹកដោះគោស្រស់ ស្រា…
ប្រភេទអាហារទទួលទាន៖
ប្រភេទអាហារដែលសំបូរ វីតាមីន ជាតិសរសៃ ជាតិប្រូតេអុីន ជាតិដែក និងកាលស្យូម ដូចជា៖ សាច់ ត្រី សណ្ដែក ពោត គ្រាប់ធញ្ញាជាតិ បន្លែពណ៍បៃតង
និងផ្លែឈើផ្សេងៗ -ល-។