Skip to content

សញ្ញាដែលបញ្ជាក់ថា អ្នកមានផ្ទៃពោះហើយ!!!

ចំពោះគូស្នេហ៍ដែលទើបនឹងរៀបការថ្មោងថ្មីមួយចំនួន ប្រាកដជាមិនទាន់ដឹងអំពីសញ្ញានៃការមានផ្ទៃពោះនៅឡើយទេ។ អាចនិយាយបានថា ពួកគេពុំទាន់មានបទពិសោធន៍ ឬក៏ពុំទាន់យល់ច្បាស់ពីការបន្តពូជ។

ប៉ុន្តែមិនថ្វីនោះទេ ថ្ងៃនេះគេហទំព័រ Baby and Mom សូមធ្វើការបង្ហាញនូវសញ្ញាមួយចំនួនដែលបញ្ជាក់ថា អ្នកពិតជាមានផ្ទៃពោះមែន។

សញ្ញានៃការមានផ្ទៃពោះក្នុងត្រីមាសដំបូងមានដូចជា ចង្អោរ ក្អួត ទន់សុដន់ ក្បាលសុដន់ប្រែកក្លាយជាខ្មៅ ឈឺក្បាល ឈឺចង្កេះ ការផ្លាស់ប្តូរអ័រម៉ូន មានអារម្មណ៍ឃ្លានអាហារច្រើនជាងមុន អស់កម្លាំង និងបាត់រដូវជាដើម។

ទាំងអស់នេះហើយ គឺជាសញ្ញានៃការមានផ្ទៃពោះ ដូច្នេះអ្នកគួរតែចេះថែទាំងសុខភាពឲ្យបានល្អ បន្ទាប់ពីដឹងថា ខ្លួនជិតក្លាយជាអ្នកម្តាយគេនោះ។
ខាងក្រោមនេះ គឺជាវីដេអូដែលអ្នកជំនាញបង្ហាញពីសញ្ញានៃការមានផ្ទៃពោះ៖