អ្នកធ្លាប់ឆ្ងល់ទេថា កូនដែលកំពុងនៅក្នុងផ្ទៃរបស់ម្ដាយ អាចបន្ទោបង់តាមណាបាន? បើមួយថ្ងៃៗទារកបានស្រូបយកជីវជាតិអាហារពីម្ដាយច្រើន ហើយអាហារដែលទារកបានស្រូប បានបំលែងទៅជាលាមក រួចបញ្ចេញចោលតាមរបៀបណា ?
ប្រព័ន្ធរំលាយអាហាររបស់ទារកនេះគឺមិនទទេទាំងស្រុងនោះទេ កាកសំណល់មួយចំនួនគឺវាបានបំលែងក្លាយទៅជាទឹកអាស៊ីត ដែលជ្រាបចូលពោះវៀនធំ និងទឹកប្រមាត់ ហើយវាផលិតជាទឹករអិលស្អិត នោះគេហៅថាលាមករបស់ទារក។ ក៏ប៉ុន្ដែពោះវៀនធំរបស់ទារកមិនមានបាតរីដូចពោះវៀនធំរបស់ម្ដាយដែលនៅក្រៅស្បូនឡើយ។ដូច្នោះហើយការចំលងការបញ្ចេញចោលរបស់ទារត្រូវការ គឺត្រូវបញ្ជូនតាមរយៈទងសុកមកកាន់ម្ដាយវិញ។ បន្ទាប់មកលាមកទារកត្រូវធ្វើដំណើរតាមរយៈទងសុក មកកាន់ពោះវៀនធំរបស់ម្ដាយ ។
គួរបញ្ជាក់ផងដែរថា មិនមែនការបញ្ចេញលាមករបស់ទារកស្ថិតនៅក្នុងវេលាតែមួយជាមួយនឹងការស្រូបដង្ហើម និង ជីវជាតិពីម្ដាយទេ គឺមានការបែងចែក ការកំណត់ម៉ោង ពេលវេលា ច្បាស់លាស់ ព្រោះថា ទងសុកដែលជាប់នឹងផ្ជិតរបស់ទារក មិនអាចធ្វើការច្រើនដូចគ្នាក្នុងពេលតែមួយបានឡើយ ព្រោះពេលខ្លះវាត្រូវការសម្រាក តែប្រសិនម្ដាយមានអាការៈហត់នឿយខ្លាំង នោះបានសេចក្ដីថា ទារកដែលនៅក្នុងផ្ទៃមានថាមពលកម្លាំងខ្លាំងដូចគ្នា គឺវាបានបង្ខំស្រូប នឹង បញ្ចេញចោទ ជាញឹកញាក់ ។