ទ្វារមាសស្ងួតខ្លាំងក្រោយពេលសម្រាលកូន គួរធ្វើយ៉ាងណា?

0
186

ភាពស្ងួតនៃទ្វារមាស បណ្តោលមកពីអ័រម៉ូន Estrogen មានការធ្លាក់ចុះខ្លាំង បន្ទាប់ពីសម្រាលកូនរួច ហើយវានឹងកាន់តែបន្តចុះខ្សោយថែមទៀតក្នុងពេលបំបៅដោះកូន។ នេះហើយ ដែលធ្វើឲ្យអ្នកនឹងគូស្នេហ៍ ពិបាកនឹងបង្កើតភាពរ៉ូមែនទិចក្នុងពេលរាត្រីសារជាថ្មីម្តងទៀត ព្រោះទ្វារមាសគ្មានជាតិសំណើម ហើយអ្នកក៏អាចប្រឈមនឹងមានការឈឺចាប់ផងដែរ។
តើធ្វើដូចម្តេចទើបអាចដោះស្រាយបញ្ហាទ្វារមាសស្ងួតបានទៅ?

គ្មានអ្វីពិបាកនោះទេ ប្រសិនបើអ្នកចង់ដោះស្រាយបញ្ហានេះ ត្រូវធ្វើបន្ទាប់ពីផ្តាច់ដោះកូនហើយសិន។

១. ក្នុងដំណាក់កាលទីមួយ អ្នកត្រូវទទួលទានទឹកឲ្យបានច្រើន ព្រោះវាអាចជួយផ្តល់សំណើមដល់រាងកាយឲ្យបានគ្រប់គ្រាន់។

២.ដំណាក់កាលបន្ទាប់ អ្នកត្រូវបរិភោគអាហារណាដែលសម្បូរប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា-៣។ អាហារដែលមានផ្ទុកសារធាតុសំខាន់ៗបែបនេះ មានដូចជាៈ ត្រីសាម៉ុង ត្រីធូណា គ្រប់ផ្កាឈូករ័ត្ន គ្រាប់ល្ង និងគ្រាប់ល្ពៅជាដើម។

៣.ដំណាក់កាលចុងក្រោយ អ្នកត្រូវព្យាយាមទទួលទានផ្លែឈើដូចជា គ្រប់ប្រភេទនៃសណ្តែក ផ្លែប៉ោម និងផ្លែសឺរីហ្ស ព្រោះផ្លែឈើទាំងនេះមានផ្ទុកបរិមាណនៃសារធាតុ Isoflavones ដែលអាចជួយបង្កើនអ័រម៉ូន estrogen ឲ្យឆាប់មានត្រឡប់មកវិញបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here