អាការបន្តិចឈឺនេះ បន្តិចឈឺនោះ គួរឲ្យធុញទ្រាន់ក្នុងអំឡុងពេលមានគភ៌

0
461

ស្ត្រីមានផ្ទៃពោះតែងតែរអ៊ូឲ្យបានឮជាញឹកញាប់ថា ឈឺក្បាល ឈឺខ្នង ឈឺស្មា ឆ្អល់ពោះ អាហារមិនសូវរំលាយ ជាដើម – ល -មិនឈប់ឈរសោះ ។ ពេលបានឮហើយ ធ្វើឲ្យនឹកអាណឹតអ្នកមានផ្ទៃពោះមែនទែន ព្រោះទំរាំតែឆ្លងផុត 9 ខែនៃការពពោះជាទីស្រឡាញ់នេះបាន អ្នកម្តាយគ្រប់គ្នាសុទ្ធតែត្រូវឆ្លងកាត់ឧបសគ្គដែលធ្វើឲ្យមានកង្វល់ និងរៀនយល់ដឹងពីវិធីបន្ធូរបន្ថយអាការដែលកើតឡើងនេះឲ្យបាន ដូច្នេះមិនមែនត្រឹមតែជាការមើលថែទាំរាងកាយ និងសុខភាពឲ្យរឹងមាំប៉ុណ្ណោះទេ តែត្រូវមើលថែទាំផ្លូវចិត្តឲ្យរឹងប៉ឹងផងដែរ។

សម្រាលអាការដែលធ្វើឲ្យមានកង្វល់ និងរំខានចិត្តដែលកើតឡើងក្នុងអំឡុងពេលមានគភ៌នេះ ដើម្បីឲ្យអ្នកម្តាយបានសប្បាយចិត្តក្នុងការពពោះរយ:ពេល 40សប្តាហ៍ចាប់ពីពេលនេះទៅ ។

អាការរំខានចិត្តអ្នកម្តាយមានផ្ទៃពោះ
. អាការក្អួតចង្អោរ : អាចកើតឡើងដោយសារតែកំរឹតអ័រម៉ូនផ្សេងៗដែលកើនឡើងខ្ពស់ក្នុងអំឡុងពេលមានគភ៌ ដូចជា អ័រម៉ូន hCG, អ័រម៉ូនអេសត្រូជេនជាដើម ដែលអ័រម៉ូនទាំងនេះមានផលដល់ប្រព័ន្ធប្រសាទការដឹងក្លឹន ធ្វើឲ្យអ្នកម្តាយមានគភ៌ច្រើនតែមានអាការក្អួតចង្អោរ វឹលមុខក្នុងអំឡុងពេលពពោះបាន ។
ការមើលថែទាំខ្លួនឯង : អ្នកម្តាយគួរចៀសវាងអ្វីដែលជំរុញដល់ប្រព័ន្ធប្រសាទការដឹងក្លឹន ដូចជា ក្លឹនអាហារ ជាដើម ។ អ្នកជំនាញការខាងភោជនាហារបានរកឃើញថា ក្លឹនរបស់ក្រូចឆ្មារ អាចជួយបន្ធូរបន្ថយអាការក្អួតចង្អោរនេះបានយ៉ាងឆាប់រហ័ស ដូច្នេះបើអ្នកម្តាយមានគភ៌កើតអាការក្អួតចង្អោរនោះ មិនគួរទទួលទានថ្នាំផ្តេសផ្តាស់ដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យឡើយ ។

. អាការថប់ៗដង្ហើម ដកដង្ហើមមិនស្រួល និងវឹលមុខ : ស្រ្តីមានគភ៌តែងមានចង្វាក់នៃការដកដង្ហើម
លឿន ហើយវែង ខណះពេលជាមួយគ្នា ស្បូនដែលពង្រីកខ្លួនតាមការរីកចំរើនធំធាត់របស់ទារកក៏នឹងខឹតចូលទៅបៀតសួត
និងក្បាំងខ្យល់របស់អ្នកម្តាយ ធ្វើឲ្យទីកន្លែងដែលទទួលផ្ទុកខ្យល់អុកស៊ីហ្ស៊ែននៅសល់តិច ធ្វើឲ្យពេលខ្លះអ្នកម្តាយមានអារម្មណ៏ដកដង្ហើមមិនស្រួលឡើងបាន ។

.ការមើលថែទាំខ្លួនឯង : នៅពេលមានអារម្មណ៍ថា ដកដង្ហើមមិនស្រួល ចូរអ្នកម្តាយអង្គុយសំរាក
ហើយដកដង្ហើមចេញចូលយឺតៗ មួយៗ ។ បើមានអារម្មណ៍ងងឹតមុខ ហាក់ដូចជាចង់ខ្យល់គ ចូរអ្នកម្តាយអង្គុយចុះ ហើយឱនក្បាលចុះនៅប្រឡោះក្បាលជង្គង់ទាំងសងខាង ដើម្បីជួយឲ្យឈាមហូរឡើងមកចិញ្ចឹមខួរក្បាលឲ្យបានកាន់តែលឿន
ឡើង នឹងធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ស្រួលឡើងវិញ ។ អាការនេះកើតឡើងដោយសារតែកំរឹតជាតិស្ករនៅក្នុងឈាមថយ
ចុះ ដូច្នេះចូរអ្នកម្តាយឧស្សាហ៍ទទួលទានអាហារបង្អែម ចម្អាបឲ្យបានញឹកញាប់ ដើម្បីរក្សាកំរឹតជាតិស្ករនៅក្នុងឈាម ។

. អាការតឹងឆ្អល់ក្នុងពោះ : អ័រម៉ូនដែលរាងកាយបញ្ចេញមកក្នុងអំឡុងពេលមានគភ៌ ផ្តល់ផលឲ្យសាច់
ដុំបន្ទះបង្រួញខ្លួន ធ្វើឲ្យប្រព័ន្ធរំលាយអាហារធ្វើការយឺត ជាហេតុធ្វើឲ្យអ្នកម្តាយមានគភ៌ងាយនឹងកើតអាការឆ្អល់ណែនក្នុងពោះ រួមជាមួយមូលហេតុផ្សេងទៀតក្នុងការទទួលទានអាហារផងដែរ ។
ការមើលថែទាំខ្លួនឯង : អ្នកម្តាយគួរទទួលទានអាហារដែលមានកាកសរសៃឲ្យបានច្រើន ដូចជា បន្លែ
និងផ្លែឈើស្រស់ រួមទាំងគ្រាប់ធញ្ញជាតិផងដែរ ពិសាទឹកឲ្យបានច្រើន ហើយបើសឹនជាអាការណែនឆ្អល់ពោះនោះមានកំរឹត
ខ្លាំង អ្នកម្តាយគួរតែទៅប្រឹក្សានឹងគ្រូពេទ្យដែលទទួលផ្ញើរពោះ ព្រោះលោកគ្រូពេទ្យនឹងផ្តល់នូវពាក្យណែនាំបានយ៉ាងត្រឹមត្រូវ ។

. អាការប្រគ្រីវកាច់ជើង : អាចបណ្តាលមកពីការខ្វះជាតិកាល់ស្យូម និងបញ្ហានៃលំហូរវឹលរបស់ឈាម
ការមើលថែទាំខ្លួនឯង : ក្នុងខណ:កើតអាការប្រគ្រីវកាច់នោះ ចូរចាប់ក្តោបចុងជើងឲ្យជាប់ ហើយទាញមករកស្មងជើងឲ្យខ្លាំង ដើម្បីជួយយឹតសាច់ដុំបរិវេណកំភួនជើង ។ មិនគួរសណ្តូកជើង នៅពេលម្រាមជើងចង្អុលត្រង់ទៅខាងមុខឡើយ ព្រោះនឹងរឺតតែធ្វើឲ្យសាច់ដុំកំភួនជើងកើតអាការរឹងខ្លាំងឡើង និងកើតប្រគ្រីវកាច់កាន់តែខ្លាំងឡើងដែរ ហើយនៅពេលគេងពេលយប់អ្នកម្តាយគួរពាក់ស្រោមជើង ដើម្បីឲ្យចុងជើងកក់ក្តៅ នឹងអាចជួយកាត់បន្ថយអាការប្រគ្រីវកាច់
បាន ។

. អាការឈឺខ្នង : អ្នកម្តាយមានគភ៌ច្រើនតែមានអាការឈឺខ្នងកើតឡើងក្នុងអំឡូងពេលមានគភ៌ ទាំង
អស់នេះមានមួយចំណែកបណ្តាលមកអំពី ទំហំរបស់គភ៌ដែលចេះតែរីកធំឡើង ទម្ងន់របស់ទារកនៅក្នុងគភ៌ដែលទៅបង្កើនកម្លាំងសង្កត់លើឆ្អឹងកងខ្នង ហុចផលឲ្យរាងកាយមិនកើតមានតុល្យភាព ។
ការមើលថែរខ្លួនឯង : ដើម្បីឲ្យអ្នកម្តាយមានអារម្មណ៍កាន់តែសប្បាយស្រួលរួចផុតពីការឈឺខ្នងនេះ
ពេលអង្គុយ គួរមានខ្នើយមួយកល់ចង្កេះផ្នែកខាងក្រោម លើកជើងដាក់លើកូនកៅអីសំរាប់ទ្រជើង ។ ពេលឈរ គួរដាក់ជើងម្ខាងនៅលើកូនកៅអីទាបៗមួយ និងឧស្សាហ៍ផ្លាស់ជើងម្តងខាងឆ្វេង ម្តងខាងស្តាំផង វានឹងជួយឲ្យអាការឈឺខ្នងបានធូរ
ស្រាលឡើង ។

LEAVE A REPLY

Please enter your comment!
Please enter your name here