បញ្ហាឈឺខ្នង ចង្កេះ ដែលស្ត្រីមានផ្ទៃពោះគ្រប់រូបត្រូវតែដឹង

0
367

ឈឺខ្នង ជាអាការយ៉ាងសាមញ្ញ និងជាបញ្ហាធម្មតាដែលកើតមានឡើងសម្រាប់ស្ត្រីមានផ្ទៃពោះ ដោយអាការនេះ អាចចាប់ផ្ដើមមានឡើងតាំងពីខែដំបូងៗ រហូតដល់​ថ្ងៃសម្រាលតែម្ដង…។

នៅពេលផ្ទៃពោះរបស់ស្ត្រីកាន់តែធំទៅៗ ខ្នងមាន​ភាពកោងកាន់តែខ្លាំង ដើម្បីទ្រទម្ងន់ពោះ ដោយសារតែសាច់ដុំយឺតទាញ ដែលធ្វើឱ្យអ្នកមានផ្ទៃពោះ មានអារម្មណ៍ឈឺខ្នង ហើយខណៈ​ដែលស្បូនកាន់តែរីកធំ ជាពិពេសគឺពោះកាន់តែហុចទៅមុខ ដែលជាកត្តាមួយដាក់សម្ពាធ​ទៅ​លើ​ខ្នង។
មានវិធីជាច្រើនក្នុងការសម្រាល ឬកាត់បន្ថយអាការឈឺខ្នង ដូចជា៖

– នៅពេលអង្គុយ ទោះបីជានៅផ្ទះ ឬនៅកន្លែងណាក្ដី ស្រ្តីមានផ្ទៃពោះ​ត្រូវអង្គុយត្រង់ខ្នង និងមិនត្រូវអង្គុយគងអន្ទាក់ខ្លាឡើង ព្រោះនឹងធ្វើឱ្យឆ្អឹងត្រគាកមានសភាពផ្អៀង ធ្វើឱ្យសាច់ដុំខ្នង ធ្វើការមិនល្អ ឬអាចខុសប្រក្រតី។

– ត្រូវសម្រាកឱ្យបានញឹកញាប់ ដោយដើរ ឬឈរ ឬពន្យឺតសរសៃតិចៗ ក្នុងរយៈពេលមួយម៉ោង​ម្ដង ព្រោះបើអង្គុយយូរពេក​នឹងធ្វើឈឺខ្នង​កាន់តែខ្លាំង។

– មិនត្រូវឈរយូរពេកទេ ប្រសិនបើការងាងរតម្រូវ​ឱ្យឈរ​គូរដាក់ជើងម្ខាងនៅលើកំណល់ទម្រ ដើម្បីទ្រទម្ងន់ខ្លួន និងកាត់បន្ថយសម្ពាធទៅលើ​ឆ្អឹងខ្នងផ្នែកខាងក្រោម។

– ចៀងវាងលើករបស់ធ្ងន់ៗ តែបើសិនជាចាំបាច់ ត្រូវលើកវាដោយយឺតៗ និងរក្សាលំនឹងនៃរាងកាយ ដោយបន្ទន់ជង្គង់បន្តិចៗ ហើយលើករបស់នោះដោយប្រើកម្លាំងដៃ និងជើង ពោលគឺមិនត្រូវប្រើកម្លាំងខ្នង។

– មិនត្រូវបាក់ស្បែកជើងកែងចោតខ្ពស់ពេកទេ គួរប្រើស្បែកជើងកែងទាបៗ ហើបើអាចជៀសបាន កុំពាក់ស្បែកជើងកែងតែម្ដងក៏ល្អដែរ។

– នៅក្នុងអំឡុងពេលមានផ្ទៃពោះ ពូកដេក គួរតែប្រើពូកណាដែលមិនទន់ ពោលគឺរឹងបន្តិច ដើម្បីរក្សាទម្រដងខ្លួនឱ្យនៅត្រង់ល្អ និងចំណុចមួយទៀត ក៏ត្រូវតែចាំដែរ គឺមិនត្រូវឈោងយក​របស់ដែលនៅទីខ្ពស់ឡើយ ជាពិសេសគឺមិនត្រូវប្រើកំណល់ជាន់ឡើង ព្រោះវាអាចបង្កគ្រោះថ្នាក់បានភ្លាមៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here