របៀបមើលថែទាំខ្លួន សម្រាប់អ្នកម្តាយពពោះក្នុងខែតំបូង

0

គឺជាអំឡុងពេលសំខាន់នៅក្នុងជីវិតរបស់មនុស្សស្រីដែលកំពុងជិតក្លាយខ្លួនជាម្តាយ ទាំងការមើលថែទាំ ត្រៀមខ្លួន និងការស្វាគមន៍សមាជិកថ្មីម្នាក់ក្នុងគ្រួសារដែលកំពុងតែជិតចាប់កំណើតឡើងក្នុងរយ:ពេលប៉ុន្មានខែខាងមុខ ។ រយ:តំបូងៗនៃការមានគភ៌នេះ ភាគច្រើនអ្នកម្តាយតែងមានកង្វល់ក្នុងរឿងផ្សេងៗជាច្រើន ទាំងរឿងរូបរាង សុខភាព អារម្មណ៍ដែលប្រែប្រួល ដែលអាការទាំងអស់នេះអាចមានផលប៉ះពាល់ដោយត្រង់ទៅដល់កូននៅក្នុងផ្ទៃបានដូច្នេះយើងសុំនាំយកគន្លឹះល្អៗពាក់ព័ន្ធនឹងការមើលថែទាំខ្លួនឯងក្នុងរយ:តំបូងនៃការមានគភ៌មកជំរាបជូនអ្នកម្តាយថ្មោងថ្មី តើមានអ្វីខ្លះនោះ សូមតាមដានដូចតទៅ ៖

1 . ទទួលទានអាហារដែលមានប្រយោជន៍
គួរជ្រើសរើសទទួលទានអាហារឲ្យគ្រប់ទាំង 5 ក្រុម ដែលហុចផលល្អដល់សុខភាពរបស់ខ្លួនឯង និងកូននៅក្នុងផ្ទៃ សង្កត់
ធ្ងន់លើសារធាតុពពួកប្រូតេអុីន កាល់ស្យូម អាស៊ីតហ្វូលិក ដើម្បីជួយអភិវឌ្ឍខួរក្បាល និងសាច់ដុំរបស់ទារកឲ្យធំធាត់បានតាមប្រក្រតីមានជាអាទិ ញ៉ាំទឹកដោះគោឲ្យបានច្រើន ញ៉ាំអាហារសមុទ្ទ និងបន្លែស្លឹកពណ៌បៃតងគ្មានសារធាតុគីមី ជាដើម ។ ក្នុងអំឡុងពេលមានគភ៌ អ្នកម្តាយទាំងឡាយគួរតម ឬកាត់បន្ថយការញ៉ាំទឹកតែ កាហ្វេ និងភេស្ជជះដែលមានជាតិអាល់កុល ឬឈប់ដាច់តែម្តងក៏ជាការប្រសើរ ។

2 . ថែទាំសុខភាពផ្លូវចិត្តឲ្យស្រស់ស្រាយជាប់ជានិច្ច
ដូចដែលបានដឹងហើយថា បើអ្នកម្តាយមានភាពតានតឹងក្នុងអារម្មណ៍នោះ គឺពិតជាមានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃមិន
ខាន ដូច្នេះហើយគួរលះបង់ភាពកង្វល់ខ្វល់ខ្វាយ ភាពតានតឹងក្នុងអារម្មណ៍ទាំងរឿងការងារ និងរឿងផ្សេងៗទៀតចោលឲ្យអស់ ឬអាចកែបញ្ហាទាំងនេះបានតាមរយ: ការរកកិច្ចការធ្វើដើម្បីបន្ធូរអារម្មណ៍ ដូចជា ស្តាប់ចំរៀងពិរោះៗ អានសៀវភៅ ធ្វើការងារច្នៃប្រឌឹត ជាដើម ។

3 . សំរាកក្នុងមួយថ្ងៃៗឲ្យបានគ្រប់គ្រាន់
ដោយសារតែក្នុងអំឡុងពេលនេះ អ្នកម្តាយនឹងចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនឯងល្វើយនិងឆាប់ហត់នោះដូច្នេះគួរគេងសំរាក
ឲ្យបានច្រើន ឬបន្ថែមការសំរាកដោយការគេងឲ្យលក់ក្នុងពេលថ្ងៃប្រមាណជា 1 -2 ម៉ោងក៏បាន ។

4 . ធ្វើលំហាត់ប្រាណស្រាលៗ ដើម្បីបង្កើនភាពរឹងប៉ឹង
ជ្រើសរើសហាត់ប្រាណដោយឥរិយាបថស្រាលៗ ដូចជា យ៉ូហ្កា ដើរលេងជុំវិញសួនច្បារ ឬធ្វើការងារផ្ទះបែបស្រាលៗដើម្បី
ជួយជំរុញប្រព័ន្ធផ្សេងៗក្នុងរាងកាយឲ្យធ្វើការបានល្អ ថែមទាំងជួយឲ្យប្រសូតបានកាន់តែងាយស្រួលឡើងទៀតផង ។ គួរចៀសវាងលំហាត់ប្រាណណាដែលប្រើកម្លាំងច្រើន និងមានការងាក ឬបែរខ្លួនខ្លាំងៗ ។

5 . ឧស្សាហ៍ទៅជួបគ្រូពេទ្យ ដើម្បីពិនឹត្យគភ៌ និងរកមើលអាការខុសប្រក្រតី
ជាធម្មតាអ្នកម្តាយខ្លះដែលទើបតែមានគភ៌ជាលើកតំបូងអាចនឹងមានកង្វល់ក្នុងរឿងគ្រោះថ្នាក់ អាការខុសប្រក្រតីដែលអាច
ហុចផលអាក្រក់ដល់កូននៅក្នុងផ្ទៃ ដូច្នេះ បើមានអាការខុសប្រក្រតី ឬអាការផ្លែកៗណាមួយ ដូចជា ចុកឆ្អល់ញឹកញាប់ ឬចាញ់កូនខ្លាំងក៏គួរទៅជួបគ្រូពេទ្យ ឬទៅត្រួតពិនឹត្យគភ៌តាមការណាត់របស់ពេទ្យឲ្យបានជាប់ជានិច្ច ។

សរុបមកវិញ យើងចង់ជំរាបអ្នកម្តាយទាំងឡាយថា ចូរធ្វើចិត្កឲ្យសប្បាយៗ កុំតានតឹងអារម្មណ៍ និងកង្វល់ចិត្តខ្លាំងពេកអី
គួរបណ្តោយអារម្មណ៍ឲ្យសប្បាយៗ ត្រៀមខ្លួនស្វាគមន៍កូនតូចសម្លាញ់នៅថ្ងៃខាងមុខដោយអារម្មណ៍ស្រស់ស្រាយវិញប្រសើរជាង។