គូស្នេហ៍ជាច្រើននៅតែឆ្ងល់ថា តើការរួមភេទក្នុងពេលមានផ្ទៃពោះបណ្តោលឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃដែរឬទេ? ចំពោះគូស្នេហ៍ថ្មោងថ្មីច្បាស់ជាមិនហ៊ានរួមភេទក្នុងអំឡុងពេលនេះទេ ព្រោះខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ តែទោះជាយ៉ាងណាក៏ដោយ បើយោងតាមគេហទំព័រ thehealthsite បានបង្ហាញថា ការរួមភេទក្នុងពេលមានផ្ទៃពោះពិតជាគ្មានផលប៉ះពាល់ឡើយ ប្រសិនបើអ្នកអនុវត្តតាមអនុសាសន៍របស់អ្នកជំនាញបានត្រឹមត្រូវ។
តមរួមភេទនៅ៣ខែដំបូង និង១ខែចុងក្រោយ
វាពិតជារឿងមួយដ៏សំខាន់បំផុតសម្រាប់គូស្នេហ៍គ្រប់រូបគួរជៀសវាង ព្រោះក្នុងដំណោក់៣ខែដំបូងទារកកំពុងតែអភិវឌ្ឍ។ បើពុំដូច្នោះទេ ទារកអាចប្រឈមនឹងបញ្ហារបូតទងសុខ ហើយសូម្បីតែខែចុងក្រោយក៏ដូចគ្នាដែរ។
២.ប្រុសៗត្រូវនៅពីក្រោម
បុរសគ្រប់រូបតែងតែចង់នៅពីលើដើម្បីគ្រប់គ្រងសកម្មភាពក្នុងពេលរួមភេទ ក៏ប៉ុន្តែក្នុងដំណាក់កាលមានផ្ទៃពោះ អ្នកគួរតែឲ្យដៃគូគ្រប់គ្រងវិញ។ ព្រោះ នាងអាចដឹងពីដងស៊ីតេនៃសង្វាក់រួមភេទ ហើយជៀសផុតពីការដាក់សម្ពាធមកលើពោះថែមទៀត។ នេះហើយជាមូលហេតុដែលធ្វើឲ្យកូនក្នុងផ្ទៃមានសុវត្ថិភាព។
៣.សុកបាំងមាត់ស្បូន
អ្នកមិនចាំបាច់សួរថា តើធ្វើយ៉ាងណាទើបដឹងថាសុខបាំងមាត់ស្បូនឬក៏អត់នោះទេ? នៅពេលដែលអ្នកធ្វើការរួមភេទសម្រាប់តែមានអ្វីមួយទើសៗ មិនដូចសព្វមួយដង គឺហ្នឹងហើយ។ ប៉ុន្តែ បើអ្នកនៅតែរឹងទទឹងធ្វើសកម្មភាពទៀតនោះ កូននៅក្នុងផ្ទៃច្បាស់ជាជួបបញ្ហាធំជាមិនខាន៕