ប្រយ័ត្ន! ក្មេងអាយុក្រោម៥ឆ្នាំហាមទទួលទានពងទាកូន

0
185

ពងទាកកូន គឺជាអាហារមួយប្រភេទដែលម្បូរទៅដោយប្រូតេអ៊ីន ដែលមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់សុខភាព។ ក៏ប៉ុន្តែ ការបរិភោគច្រើនពេកអាចបណ្តោលឲ្យមានផលប៉ះពាល់ទៅវិញ ជាពិសេសក្មេងៗដែលមានវ័យក្រោម ៥ឆ្នាំតែម្តង។

បើយោងតាមគេហទំព័រ soha បានបង្ហាញថា កុមារដែលមានអាយុក្រោម៥ឆ្នាំពុំគួរទទួលទានពងទាកូនច្រើនពេកនោះទេ។ ដោយសារតែប្រព័ន្ធរំលាយអាហាររបស់ទារកនៅខ្សោយ ដែលអាចបង្កឲ្យមានអាការហើមពោះបានយ៉ាងងាយ កើតជំងឺក្រពះពោះវៀន និងមានគ្រោះថ្នាក់ផ្សេងៗទៀតដល់សុខភាព។

អ្នកជំនាញបានផ្តល់អនុសាសន៍ថា យកល្អក្មេងក្រោមអាយុ ៥ឆ្នាំ គួរតែទទួលទានពងទាកូនម្តងត្រឹមតែមួយកំណាត់បានហើយ ហើយក្នុងរយៈពេលមួយសប្តាហ៍ទទួលទាន១ទៅ២ដងតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នកបណ្តោយឲ្យការមានទទួលទានច្រើន ហើយញឹកញាប់វិញនោះ ច្បាស់ជាប៉ះពាល់ដល់ឆ្អឹង ដែលបណ្តោលឲ្យការអភិវឌ្ឍមិនពេញលេញ។

លើសពីនេះទៅទៀត សម្រាប់អ្នកដែលមានបញ្ហាធាត់ហួស មនុស្សចាស់ ជំងឺសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ក៏គួរតែកំណត់ការទទួលទានផងដែរ។ តែសម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ គួរបរិភោគពងទារកូន ២គ្រាប់ក្នុងមួយសប្តាហ៍បានហើយ

LEAVE A REPLY

Please enter your comment!
Please enter your name here