រឿងពិត 10 យ៉ាងដែលឪពុកម្តាយថ្មោងថ្មីមិនធ្លាប់ដឹង

0
197

គ្មាននរណាម្នាក់ធ្លាប់ធ្វើជាឪពុកម្តាយដោយគ្មានកូននោះឡើយ មែនទេមិត្តអ្នកអាន? និងពិតប្រាកដណាស់ថា មានរឿងជាច្រើនដែលលោកឪពុកអ្នកម្តាយថ្មោងថ្មីទើបនឹងបានដឹង ក៏នៅពេលដែលមានកូនតំបូងហ្នឹងឯង។ ខាងក្រោមនេះ គឺជារឿងពិត 10 ចំណុចដែលអ្នកស្រី Karyn អ្នកម្តាយវ័យជាងសាមសិបឆ្នាំ ម្ចាស់ Blog of Cardigan បានរកឃើញដោយខ្លួនឯង ហើយគាត់លួចខ្សឹបប្រាប់ថា រឿងទាំងអស់នេះគ្មានអ្នកណាម្នាក់ធ្លាប់ប្រាប់គាត់ពីមុនមកឡើយ។

1 . យើងជាឪពុកម្តាយដែលអន់បំផុត និងល្អហួសពីការគិតស្មានក្នុងពេលតែមួយ : នៅរៀងរាល់ព្រឹកយើងនឹងក្លាយជា
ឪពុកម្តាយច្រើនស្ទីល ព្រោះអីកូនតូចក៏មិនដែលដូចកាលពីម្សឹលមិញមួយដងណាដែរ ពេលខ្លះប្តូរអារម្មណ៍នៅនឹងមុខយើងតែម្តងក៏មាន។

2 . ក្រោយពេលប្រសូតហើយ ខ្លួនឯងមើលមិនបានឡើយ : ទាំងធាត់កន្រ្ទីលកន្រ្ទល ទាំងអុីកអ៊ាក គួរឱ្យស្អប់ តែសូមកុំភ្លេចឱ្យសោះថា យើងទើបតែបង្កើតមនុស្សមួយទាំងមូលចេញមកណា៎ អ្វីដែលគួរធ្វើគឺ ជ្រើសរើសញ៉ាំអាហារល្អៗ ហាត់ប្រាណ និងគិតតែរឿងល្អៗរបស់ខ្លួនឯង។

3 . កូនយើងមិនដូចក្មេងឯទៀតសោះ : មកពីវាខុសគ្នាហ្នឹងហើយ ទើបគេមិនបានធ្វើ ក្លាយជា ឬចូលចិត្តដូចដែលនៅក្នុងសៀវភៅ ឬអ្នកជិតខាងគេប្រាប់នោះ ហើយអ្នកដែលស្គាល់កូនយើងច្បាស់ជាទីបំផុត គឺ មនុស្សដែលជាឪពុកម្តាយរបស់គេហ្នុងឯង។

4 . មិនចាំបាច់ត្រូវតែ “ងាយ” ជានិច្ចនោះទេ : នៅក្នុងការចិញ្ចឹមកូន ពេលខ្លះរឿងដែលពិបាក អាចជារឿងល្អខ្លាំងទៅវិញ
រឿងខ្លះដែលយើងគិតថាពិបាកបំផុតនោះ ក៏អាចងាយស្រួលបានដូចគ្នា រឿងបែបនេះ អ្នកស្រី Karyn ហៅថា “រឿងមហស្ចារ្យ” ដែលអាចកើតឡើងបានចំពោះលោកឪពុកអ្នកម្តាយគ្រប់គ្នានៅលើពិភពលោកនេះ។

5 . នៅជាមួយលាមក : ឪពុកម្តាយគេចមិនរួចពីរឿងលាមករបស់កូនទេ ព្រោះត្រូវចាំសង្កេតមើល ហឹត លាង កត់កំណត់ហេតុ ដូច្នេះទើបត្រូវធ្វើចិត្តឱ្យធ្លាប់ឱ្យហើយ។

6 . បើចេះស្តាប់គេឯង អ្វីៗនឹងងាយស្រួលឡើង : ពេលអ្នកឯទៀតដឹងថាយើងកំពុងតែចិញ្ចឹមកូនតូចនោះ អ្នកណាៗក៏តែង
តែចូលមកណែនាំ “ធ្វើបែបនេះទៅ កូនបងក៏ធ្លាប់អុីចឹងដែរ” អ្នកខ្លះអាចមានអារម្មណ៍ថាច្រើនពេករហូតធុញនឹងស្តាប់ តែការពិតទៅជ្រើសរើសស្តាប់ទុកខ្លះក៏មិនខាតបង់អីដែរ រឹតតែល្អទៅទៀតដែលមានអ្នកគេព្រួយបារម្ភពីយើងនោះ។

7 . ដល់ពេលត្រូវចេះបន្ធូរបន្ថយ : ពេលមានកូន អ្វីៗក៏មើលទៅហាក់ដូចជាមិនបានដូចចិត្តទាំងអស់ មិនថាតែពេលគេង
ការតែងខ្លួន ឬសម្ព័ន្ធភាពក្នុងគ្រួសារ យើងត្រូវតែចេះបន្ធូរបន្ថយអារម្មណ៍ និងត្រូវទទួលស្គាល់ថា អ្វីៗច្រើនយ៉ាងអាចមិនល្អទំនងដូចកាលពីពេលមុន តែអ្វីៗគ្រប់យ៉ាងនឹងល្អរៀបរយឡើងវិញនៅទីបំផុត។

8 . សង្គមគ្រួសារដ៏ល្អ សំខាន់បំផុត : សម្រាប់សម្រាកកាយ សម្រាកចិត្តពីរឿងឈឺក្បាលនៅខាងក្រៅផ្ទះ ព្រោះសង្គមគ្រួសារដែលល្អនឹងជួយឱបក្រសោបកូនជំនួសយើងពេលដែលយើងទន់ជ្រាយ មនុស្សជុំវិញខ្លួននឹងនៅចាំជួយដាស់តឿនផ្លូវចិត្តមិនឱ្យ
យើងភ្លេចថា តើខ្លួនយើងជាអ្នកណា នៅពេលដែលយើងមានអារម្មណ៍អស់សង្ឃឹម។

9 . ឪពុកម្តាយថ្មោងថ្មី ត្រូវផ្តល់កម្លាំងចិត្តដល់គ្នា : ចង់វិភាគ ពិចារណា ឬចង់អបអរ សរសើចំពោះគ្នា មិនពិបាកជ្រើសរើស
ធ្វើទេ មែនទេ?។ ប្រហែលជាគ្មានអ្នកណាចង់ខាតពេល ខាតវេលាមកអង្គុយច្រណែនយើងនោះទេ គេចាប់អារម្មណ៍ខ្លាំងជាងថា តើកូនយើងស្អាតគួរឱ្យស្រឡាញ់យ៉ាងណាខ្លះទៅ ចូរយករឿងរ៉ាវបែបនេះមក Shareគ្នាវិញល្អជាង។

10 . បើមិនឈប់ គង់តែសម្រេច : បន្ទាប់ពីកូនអាយុគ្រប់ 1ខួប គ្មានអ្នកណាដឹងប្រាកដថានឹងក្លាយទៅជាយ៉ាងណាឡើយតទៅមុខទៀត យើងត្រូវតែរៀនយល់ដឹង ជាពិសេសតាមរយៈកំហុសឆ្គងកន្លងមក ដើម្បីនឹងបានធ្វើជាឪពុកម្តាយដ៏ល្អឡើងរៀងរាល់ថ្ងៃ។ សាកល្បងបើកចិត្ត សាកល្បងធ្វើ បើមិនបានផលល្អ ក៏ត្រឹមតែប្តូរវិធីថ្មីប៉ុណ្ណឹងឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here