តំបន់សំខាន់ៗ៣កន្លែករបស់មនុស្សស្រី អាចប្រែទៅជាពណ៌ខ្មៅក្នុងអំឡុងពេលមានផ្ទៃពោះ

0
321

ក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់មនុស្សស្រីនឹងប្រែលប្រួលស្ទើរគ្រប់កន្លែង ដើម្បីត្រៀមចិញ្ចឹមជីវិតថ្មី ដែលជិតចាប់កំណើត។ ហេតុនេះហើយ ការប្រែប្រួលរូបរាងកាយទាំងខាងក្រៅ និងខាងក្នុងត្រូវបានគេចាត់ទុកថា ជារឿងធម្មតា សម្រាប់មនុស្សស្រីគ្រប់រូប។

ក៏ប៉ុន្តែមានរឿងមួយចំនួនដែលមនុស្សភាគច្រើនមិនទាន់ដឹងនៅឡើយ គឺតំបន់សំខាន់ៗ៣កន្លែងរបស់មនុស្សស្រីអាចប្តូរទៅជាពណ៌ខ្មៅនៅពេលមានផ្ទៃពោះ។ តើតំបន់ណាខ្លះទៅ? តំបន់ទាំងនោះគឺ បបូរមាត់ ចុងសុដន់ និងតំបន់ឯកជន។ តំបន់ទាំងនេះ មនុស្សស្រីខ្លះអាចប្រែប្រួលទៅជាពណ៌ខ្មៅតាំងពីពេលពេញវ័យមកម្ល៉ះ ក៏ប៉ុន្តែអ្នកខ្លះទៀតទាល់តែមានផ្ទៃពោះទើបប្រែប្រួល។

មូលហេតុចម្បងដែលធ្វើឲ្យមានការផ្លាស់ប្តូរបែបនេះ គឺអ័រម៉ូន ព្រោះការឡើងអ័រម៉ូនខ្លាំងធ្វើឲ្យរាងកាយផលិតជាតិ មេឡានីន កាន់តែច្រើនដែរ ហើយសារធាតុមួយនេះអាចកំណត់ពណ៌សម្បុរស្បែកឲ្យប្រែទៅជាខ្មៅបាន។ ហេតុនេះហើយ ទើបស្ត្រីមានផ្ទៃពោះស្ទើរតែទាំងអស់តែងតែមានការផ្លាស់ពណ៌សម្បុរនៅតំបន់ពេសេសៗ។
ទោះបីជាយ៉ាងនេះក្តី កុំព្រួយឲ្យសោះព្រោះវាគ្មានផលប៉ះពាល់អ្វីនោះទេ ហើយវានឹងបាត់ទៅវិញក្នុងរយៈពេល ២ទៅ៣ខែ ក្រោយពេលសម្រាលកូនរួច៕

LEAVE A REPLY

Please enter your comment!
Please enter your name here