តាមការស្រាវជ្រាវមួយបានរកឃើញថា ស្ត្រីមានផ្ទៃពោះមិនគួររស់នៅតំបន់ក្តៅជាមធ្យមមានសីតុណ្ហភាព ២៤អង្សាសេ ឬលើសពីនេះ អាចប្រឈមនឹងហានិភ័យនៃជំងឺទឹកនោមផ្អែមកម្រិតខ្ពស់ បើប្រៀបធៀបជាមួយនឹងស្ត្រីមានផ្ទៃពោះ ដែលរស់នៅតំបន់ត្រជាក់មានសីតុណ្ហភាពមធ្យម១០អង្សាសេ ឬត្រជាក់ជាងនេះ។
លទ្ធផលនៃការសិក្សាបានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលរស់នៅតំបន់ក្តៅមានហានិភ័យកើតជំងឺទឹកនោមផ្អែម ៧,៧ភាគរយ ចំណែកឯស្ត្រីមានផ្ទៃពោះដែលរស់នៅតំបន់ត្រជាក់ គឺមានត្រឹមតែ៤,៦ភាគរយប៉ុណ្ណោះ។
មនុស្សភាគច្រើនយល់ថា សីតុណ្ហភាពក្តៅ និងការធ្វើកម្មភាពថែមទៀត អាចជួយរក្សាទម្ងន់ ហើយអាចបញ្ជៀសមិនឲ្យមនុស្សស្រីកើតជំងឺទឹកនោមផ្អែមក្នុងពេលមនាផ្ទៃពោះបាន។ ក៏ប៉ុន្តែលោកវេជ្ជបណ្ឌិត Gillian Booth ជាអ្នកស្រាវជ្រាវនៅប្រទេស កាណាដា បានបង្ហាញថា ភាពត្រជាក់អាចបង្កើនការរំញោចអាំងស៊ុយលីនកាន់តែខ្លាំង ដែលអាចការពារមិនឲ្យខ្លាញ់ប្រែក្លាយទៅជាពណ៌ត្នោត។ ខ្លាញ់ពណ៌ត្នោតនេះហើយ ដែលធ្វើឲ្យមនុស្សស្រីប្រឈមនឹងជំងឺទឹកនោមផ្អែម៕