ដឹងទេ!!ទទួលទាន​ទឹកដូងក្នុងអំឡុងពេល​មានគភ៌ ធ្វើអោយកូនស្អាត​តាំងពីនៅក្នុងពោះ

0
209

ការ​ទទួលទាន​ទឹកដូង​រាល់ថ្ងៃ គឺជា​រឿង​មួយ​ល្អ​ណាស់​សម្រាប់នារីៗយើង ព្រោះ​នឹងធ្វើ​ឱ្យ​សាច់ និង​ស្បែក​របស់​អ្នក​ស្អាត មាន​សុខ​ភាពល្អ ចុះបើ​ស្ត្រី​មានគភ៌​វិញ តើ​នៅតែ​អាច​ទទួលទាន​ទឹកដូង​ទៀត​បាន​ដែរឬទេ? ថ្ងៃនេះ​យើង​មាន​ចម្លើយ​អំពី​រឿងនេះ​មក​ជម្រាបជូន​ដូចខាងក្រោម។

ទទួលទាន​ទឹកដូង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​នៅពេលដែល​អ្នក​ម្តាយ​កំពុង​មានគភ៌​នោះ​ច្បាស់​ជាមាន​បញ្ជី​ឈ្មោះ​មុខម្ហូប​អាហារ​ជាច្រើន​សម្រាប់​បំប៉ន​គភ៌​មិន​ខាន មួយ​នៅក្នុង​ចំណោម​នោះ​ប្រហែលជា​ចៀស​មិន​ផុតពី “ទឹកដូង” នោះទេ និង​អាច​ហៅ​បាន​ថា​ជា​ភេសជ្ជៈ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​តែម្តង។ ដោយ​គុណសម្បត្តិ​ដែល​ធ្លាប់​បានឮ​មក​ថា ជា​ទឹក​ដែល​ស្អាត ទទួលទាន​ចូលទៅ​ហើយនឹង​ធ្វើឱ្យ​ទារក​នៅក្នុង​ផ្ទៃ មានខ្លួន​ប្រាណ​ស្អាត ពេល​ប្រសូត​ចេញមក​កូន​នឹងមាន​សាច់​ស្អាត គ្មាន​ខ្លាញ់​ជាប់​តាម​ខ្លួន។

តាមរយៈ​ការសាកសួរ លោក​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​កុមារ បានផ្តល់​យោបល់​ក្នុង​រឿង​ទឹកដូង​នេះ​ថា “នៅក្នុង​ទឹកដូង​មាន​អាស៊ីត​ខ្លាញ់​ដែលមាន​ប្រយោជន៍​ដល់​រាងកាយ ជា​ខ្លាញ់​ដែល​មិន​បង្កក​ខ្លួន ដែលជា​ចំណុច​មួយ​ល្អ ព្រោះ​អ្នក​ម្តាយ​មានគភ៌​ដែល​ទទួលទាន​ទឹកដូង នឹងធ្វើ​ឱ្យក្លាយ​ជាការ​សាង​ខ្លាញ់​នៅក្នុង​ខ្លួន​ទារក​ឱ្យមាន​ពណ៌​រាង​ស​ភ្លឺ ទើប​មើលទៅ​ឃើញថា ទារក​ដែល​កើត​ចេញមក​មានខ្លួន​ស្អាត។ការពិតទៅ ខ្លាញ់​ខ្លួន​ទារក​មាន​ប្រយោជន៍​ណាស់ ព្រោះ​នឹងធ្វើ​ឱ្យ​ទារក​ងាយ​ប្រសូត ដូច្នេះ​អ្នក​ម្តាយ​ដែល​ទទួលទាន​ទឹកដូង​ញឹកញាប់ អាច​នឹង​ធ្វើឱ្យ​ទារក​មាន​ខ្លាញ់​ខ្លួន​ច្រើនជាង​ធម្មតា គ្រាន់តែ​ពណ៌​នឹង​ស្អាត​ខ្លាំង​ជាង​ប្រក្រតី ដែល​វា​ក៏​មិនមែនជា​រឿង​គួរឱ្យ​កង្វល់​បារម្ភ​អ្វី​ដែរ ដោយសារតែ​វា​ជា​រឿង​ធម្មជាតិ​ដែល​ទារក​ត្រូវតែមាន​ខ្លាញ់​រុំ​ព័ទ្ធ​ខ្លួន ដើម្បី​ចាំ​ទប់ទល់​នឹង​ការប្រែប្រួល​ពី​សីតុណ្ហភាព​ខាងក្រៅ​នោះ។

សារជាតិ​អាហារ​នៅក្នុង​ទឹកដូង​បើ​និយាយ​អំពី​សារជាតិ​អាហារ​ដែលមាន​នៅក្នុង​ទឹកដូង​វិញ ទឹកដូង​គឺជា​ទឹក​ផ្លែឈើ​ដ៏​ល្អ​បំផុត​មួយ​ប្រភេទ ព្រោះ​មាន​សារធាតុ​រ៉ែ​សំខាន់​ចំពោះ​រាងកាយ ដូចជា ប្រូ​តេ​អុ​ី​ន ស្ករ កាល់ស្យូម ប៉ូ​តា​ស្យូ​ម ផូស​ហ្វ័​រ និង​ខ្លាញ់​ដែលមាន​ប្រយោជន៍​ដល់​រាងកាយ។ ទឹកដូង​ថែមទាំង​ជា​ទឹក​ផ្លែឈើ​ដែល​មិន​ដូច​គេ​ត្រង់​ថា ដូង​មាន​ដើម​ខ្ពស់ ទំរាំ​តែ​ដើម​ដូង​ចេញ​ផ្កា​ចេញ​ផ្លែ មានទឹក​ឱ្យទទួល​ទាន​នោះ ទឹកដូង​ត្រូវ​ឆ្លងកាត់​ការ​ច្រោះ​ត្រង​ទៅតាម​ដំណាក់កាលផ្សេងៗរួចមកហើយ ទើប​ប្រជាជន​ខ្មែរ​យើង​ជឿជាក់ថា ទឹកដូង គឺជា​ទឹក​ដែល​បរិសុទ្ធ​បំផុត។

ប្រយោជន៍​ដែលមាន​នៅក្នុង​ទឹកដូង​ទឹកដូង​អាច​ទទួលទាន​ធ្វើជា​ថ្នាំ​សម្រួលការ​បន្ទោបង់ បន្សាប​ជាតិពុល បំប៉ន​សរសៃ​សន្លាក់​បំប៉ន​ឆ្អឹង អាច​បណ្តេញ​សត្វ​ព្រូន ហើយ​រាងកាយ​អាច​បឺត​ជ្រាប​យក គ្លុយ​ខូ​ស ពី​ទឹកដូង​ទៅប្រើ-ប្រាស់​បាន​យ៉ាង​ឆាប់រហ័ស ធ្វើឱ្យ​រាងកាយ​ស្រស់ថ្លា។សម្រាប់​អាហារ​គ្រប់​ប្រភេទ​ទោះ​ជាមាន​ប្រយោជន៍​មែន តែ​ក៏​ត្រូវមាន​ចំណុច​លើកលែង និង​មានគុណ​វិបត្តិ​ទាំងអស់ បើ​យើង​បរិភោគ​ច្រើន​ជ្រុល​ពេក​នោះ ដូចជា មនុស្ស​ដែល​កើត​ជំងឺ​ក្រលៀន ជំងឺ​ទឹកនោមផ្អែម​មិនគួរ​ទទួលទាន​ច្រើនពេក​ទេ ហើយ​ការទិញ​ទឹកដូង​ទទួលទាន​គួរ​ជ្រើសរើស​ទិញ​ទឹកដូង​ខ្ចី​ទាំង​ផ្លែ ល្អ​ជាង​ការ​ទទួលទាន​ទឹកដូង​បែប​កំប៉ុង ដូច្នេះ​បើ​មិន​ប្រាកដ​ក្នុង​ចិត្ត​ទេ ក៏​មិនគួរ​បរិភោគ​អាហារ​ទាំង​នោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here