ក្នុងដំណាក់កាលមានផ្ទៃពោះ ស្ត្រីអាចនឹងមានការផ្លាស់ប្តូរច្រើនយ៉ាង មិនថាតែរូបរាងខាងក្រៅ ឬឥរិយាបតរស់នៅប្រចាំថ្ងៃនោះទេ។ ប៉ុន្តែ ការគេងគឺជាទង្វើមួយដែលស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត ព្រោះវាអាចប៉ះពាល់ដល់សុខភាពទារក។ ព្រោះពេលនេះ ពោះរបស់អ្នកកាន់តែរីកធំទៅៗ ការដកដង្ហើមចេញចូលបានខ្លី នោមញឹក ហើយឈឺខ្នងថែមទៀត។
ប៉ុន្តែ ប្រសិនបើអ្នកធ្វើតាមអនុសាសន៍របស់អ្នកជំនាញ ដូចខាងក្រោមនេះ គឺអាចដោះស្រាយបាន៖
សូមស្ត្រីមានផ្ទៃពោះទាំងឡាយ គេងបែរទៅខាងឆ្វេង ព្រោះវាជាទីតាំងដែលល្អបំផុត។ ហាមគេងផ្កាប់មុខ ឬផ្ងារពោះឡើងឲ្យសោះ។ ត្រូវជាវខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះ មកប្រើប្រាស់។ មុនពេលចូលគេងចំនួន ២ម៉ោង ហាមទទួលទានទឹក។ ស្ត្រីមានផ្ទៃពោះគ្រប់រូប ត្រូវព្យាយាមគេងចំហៀងក្នុងមួយត្រីមាសដំបូង។ ត្រូវដោះសម្លៀកបំពាក់ចេញក្នុងពេលគេង ឬស្លៀកឈុតដែលរលុងៗ។ ហាមគិតរឿងសៅហ្មង ដែលនាំឲ្យអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
ចំណុចសំខាន់ៗទាំងប៉ុន្មាន ដែលបានបង្ហាញខាងលើនេះ សូមស្ត្រីមានផ្ទាពោះគ្រប់រូបគួរតែចង់ចាំទុក ដើម្បីមានសុខភាពល្អទាំងម្តាយ និងកូន៕