ការប្រើប្រាស់ថ្នាំគ្រាប់វីតាមីន D នៅក្នុងពេលមានផ្ទៃពោះ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំសម្រាប់ទារក ប្រឆាំងការឆ្លងមេរោគ ការពារបញ្ហាផ្លូវដង្ហើម និងជំងឺហឺត នេះបើតាមការរកឃើញថ្មី។
អ្នកដឹងនាំការស្រាវជ្រាវ Catherine Hawrylowicz ដែលមកពីមហាវិទ្យាល័យ King’s College London បានមានប្រសាសន៍ថា «ភាគច្រើននៃករណីជំងឺហឺត កើតឡើងតាំងពីជីវិតដំបូងរបស់ទារកមកម្ល៉ះ»។ ប៉ុន្តែ ប្រសិនបើស្ត្រីមានផ្ទៃពោះអាចទទួលបានថ្នាំវីតាមីន D កម្រិតខ្ពស់ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំសម្រាប់ទារកទប់ទល់នឹងជំងឺផ្សេងៗបាន។
មានភស្តុតាងជាច្រើនបានបង្ហាញថា ប្រព័ន្ធភាពសាំរបស់ទារកខ្លាំងនៅពេលចាប់ផ្តើមជីវិតដំបូង អាចថយចុះនូវការអភិវឌ្ឍទៅរកជំងឺហឺត និងធ្វើឲ្យសុខភាពផ្លូវដង្ហើមកុមារមានសុខភាពល្អ។
ហេតុនេះហើយ ស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែទទួលទានថ្នាំវីតាមីន D ឲ្យបានច្រើនដើម្បី ការពារកូនរបស់អ្នកកុំឲ្យកើតជំងឺហឺត៕