សម្រាប់ស្ត្រីពពោះ ដែលកំពុងតាំងគភ៌ ឬ កំពុងរៀបផែនការតាំងគភ៌ អាចចំណុចមន្ទិលសង្ស័យជាច្រើនរឿង ពាក់ព័ន្ធជាមួយការពពោះ ជាពិសេសសម្រាប់អ្នកម្ដាយថ្មីថ្មោងមានកង្វល់ជាច្រើនត្រូវពិចារណា ។
ខាងក្រោមនេះ ជា ៥សំនួរចម្លើយបន្ដទៀតកាលពីសប្ដាហ៍កន្លងទៅ ៖
៦. ទម្ងន់នៅពេលតាំងគភ៌ ជាធម្មតាត្រូវមានប៉ុន្មានគីឡូ ?
ចំ៖ ជាធម្មតាទម្ងន់របស់ស្ត្រីមានផ្ទៃពោះត្រូវឡើងដល់ ១២ ទៅ ១៥ គីឡូ រហូតទៅតាមអាយុកាលនៃការតាំងគភ៌ ឬ អាចជន្លៀសដល់ប្រមាណ ០.៤ គីឡូក្រាមក្នុងមួយសប្ដាហ៍ទើបជាការត្រឹមត្រូវសមរម្យ ។
៧.ការរួមភេទមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃឬទេ ?
ចំ៖ ការរួមភេទអម្លុងពេលពពោះនោះ ភាគតិចណាស់ដែលមានគ្រោះថ្នាក់ដល់កូននៅក្នុងផ្ទៃ គ្រាន់តែស្ត្រីពពោះត្រូវឧស្សាហ៍សង្កេតភាពមិនប្រក្រតីនៅពេលរួមភេទ ដូចជា ហូរឈាមតាមទ្វាមាស ឬមានអាការឈឺចាប់នៅក្នុងគភ៌ ប្រសិនបើមានអាការដូចពោលត្រូវប្រញាប់ទៅមន្ទីរពេទ្យ។
៨.តើការចាក់ថ្នាំ ឬ វាក់សាំងផ្សេងនៅពេលតាំងគភ៌ចាំបាច់ឬទេ ?
ចំ៖ បច្ចុប្បន្ននេះអង្គការពិភពអនាម័យសុខភាពពិភពលោក បានផ្ដល់វាក់សាំងកាពារជំងឺតេតាណុសឱ្យស្ត្រីពពោះចាក់ដើម្បីបង្កាការឆ្លងមេរោគជំងឺដល់ទារកនៅពេលប្រសូត ម៉្យាងទៀតស្ត្រីពពោះត្រូវចាក់វាក់សាំងផ្សេងៗទៀត ដូចជា វាក់សាំងរោគគ្រុនផ្ដាសាយ រោគខាន់ស្លាក់ រោគគ្រុនស្វិតដៃជើង ជាដើម ។
៩. ការប្រើប្រាស់ថ្នាំនានា ដូចជាថ្នាំបំបាត់មុន ឬផ្សេងៗ មានអន្តរាយឬទេ ?
ចំ៖ ការព្យាបាលមុខមុនអម្លុងពលតាំងគភ៌ ទោះបីប្រើថ្នាំលេប ថ្នាំចាក់ បំបាត់មុនគឺមានគ្រោះថ្នាក់ដល់ទារកនៅក្នុងផ្ទៃរហូតដល់ពិការបាន ដូច្នោះត្រូវពិគ្រោះជាមួយគ្រូពេទ្យមុនប្រើប្រាស់ថ្នាំផ្សេងៗ។
១០.អម្លុងពេលតាំងគភ៌គួរទទួលទានថ្នាំវីតាមីនរក្សាគភ៌ដែលឬទេ ?
ចំ៖ វីតាមីនដែលស្ត្រីពពោះគួរទទួលទានបន្ថែមគឺ ថ្នាំគ្រាប់ជាតិដែក ព្រោះវាជួយបង្កើតអេមូក្លូប៊ីននៅក្នុងគោលិកាឈាមក្រម ដែលជាផ្នែកនាំអុកហ្សីសែនទៅដល់ទារកនៅក្នុងផ្ទៃ ម៉្យាងទៀតវាជួយបង្ការជំងឺធ្លាក់លោហិតផងដែរ ៕