Skip to content

ព្យាយាមជិះកង់ក្នុងពេលមានផ្ទៃពោះអាចជួយរក្សាទម្ងន់បានល្អ

យើងដឹងហើយថា ការធ្វើលំហាត់ប្រាណអំឡុងពេលមានផ្ទៃពោះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចជួយគ្រប់គ្រងទម្ងន់ រក្សាចរាចរឈាម ជួយឲ្យដកដង្ហើមបានស្រួល និងកាត់បន្ថយការឈឺចាប់។ ប៉ុន្តែ ស្ត្រីភាគច្រើនយល់ថា ការធ្វើលំហាត់ប្រាណក្នុងអំឡុងពេលមានផ្ទៃពោះពិតជាពិបាក ហើយខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃថែមទៀត។ ការយល់ឃើញបែបនេះមិនត្រឹមត្រូវទេ តាមពិតការធ្វើលំហាត់ប្រាណដោយជិះកង់ ពិតជាល្អសម្រាប់ម្តាយ និងទារកទៅវិញទេ។

បើយោងតាមលោកវេជ្ជបណ្ឌិត Anubha Singh អ្នកឯកទេសរោគស្ត្រី មកពីមជ្ឈមណ្ឌល Shantah IVF មានប្រសាសន៍ថា «ការធ្វើលំហាត់ប្រាណ អាចជួយបង្កើនភាពបត់បែន និងដកដង្ហើមបានវែង ជាពិសេសការជិះកង់ជាវិធីសាស្ត្រដ៏ល្អក្នុងការបញ្ចេញញើស ដោយមិនដាក់សម្ពាធទៅលើជើង និងសន្លាក់ជង្គង់ឡើយ»។ ប៉ុន្តែអ្នកត្រូវជិះកង់មួយៗតាមដំណើរ កុំបង្ខំឲ្យសោះ ដើម្បីជៀសវាងគ្រោះថ្នាក់ដោយសារតែការដួល។

អ្នកគ្រាន់តែ ទម្លាប់ជិះកង់មួយថ្ងៃ១៥នាទី គឺអាចជួយដុតបំផ្លាញកាឡូរីរហូតដល់៣០០កាឡូរី ហើយអាចធ្វើឲ្យបេះដូងមានសុខភាពល្អថែមទៀត៕