ទទួលទានស្ករច្រើនពេកក្នុងពេលមានផ្ទៃពោះ កូនកើតមកមានបញ្ហា

0

បើយោងតាមការសិក្សាមួយដែលបានធ្វើឡើងដោយក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Queen Mary University ក្នុងទីក្រុង London បានបង្ហាញថា អ្នកម្តាយដែលទទួលទានអាហារឬភេសជ្ជៈ ដែលសម្បូរជាតិស្ករច្រើនក្នុងអំឡុងពេលមានផ្ទៃពោះ អាចធ្វើឲ្យកូនមានហានិភ័យនៃជំងឺអាឡែស៊ី និងជំងឺហឺតខ្ពស់បំផុត។ អ្នកស្រាវជ្រាវបានពន្យល់ថា ដោយសារតែការទទួលទានជាតិស្ករខ្ពស់ពេករបស់អ្នកម្តាយ អាចបណ្តោលរលាកសួតក្នុងកំពុងពេលទារកលូតលាស់។

ចំពោះការស្រាវជ្រាវដែលចេញផ្សាយក្នុងកាសែត European Respiratory Journal ដែលបានចូលរួមពីស្ត្រីមានផ្ទៃពោះជិត ៩,០០០នាក់ ក៏បានបង្ហាញថា ជាតិស្ករក្នុងឈាមច្រើនអាចបណ្តោលឲ្យស្ត្រីកើតជំងឺហឺត ផ្លូវដង្ហើម ជំងឺត្រអក និងមានបញ្ហាសួតចំពោះកុមារដែលមានវ័យ ៧ទៅ៩ឆ្នាំ។

អ្នកស្រាវជ្រាវ Seif Shaheen បានមានប្រសាសន៍ថា ការទទួលទានជាតិស្ករច្រើនពេកក្នុងអំឡុងពេលមានផ្ទៃពោះ អាចធ្វើឲ្យទារកមានបញ្ហាប្រតិកម្មអាឡែស៊ី និងជមងឺហឺត ចំពោះទារកទៅថ្ងៃក្រោយពិតមែន។
ហេតុនេះហើយ ស្ត្រីដែលកំពុងតែមានផ្ទៃពោះគ្រប់រូបគួរតែកាត់បន្ថយការទទួលទានអាហារដែលមានជាតិស្ករច្រើន ដើម្បីជៀសវាងផលប៉ះពាល់នៃជំងឺខាងលើនេះ៕