ក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីអាចញ៉ាំអាហារបានដោយសេរី មិនប្រកាន់អ្វីនោះឡើយឲ្យតែញ៉ាំចូល។ ក៏ប៉ុន្តែក្រោយពេលសម្រាលកូនហើយ គឺមានភាពខុសគ្នា ព្រោះការទទួលទានហារផ្តេសផ្តាសអាចធ្វើឲ្យអ្នកទាស់ ឬប៉ះពាល់ដល់សុខភាពទារកដែលកំពុងបៅដោះ។
មិនត្រឹមតែអាហារនោះទេ សូម្បីតែទម្លាប់ប្រចាំថ្ងៃមួយចំនួនក៏ត្រូវមានការផ្លាស់ប្តូរដែរ ដើម្បីកែប្រែសុខភាពដែលទ្រុឌទ្រោមឲ្យមានភាពប្រសើរឡើងវិញ។
១.មិនត្រូវទទួលទានអាហារហិរ ឬត្រជាក់ពេលនោះទេ ព្រោះអំឡុងពេលនេះអ្នកកំពុងតែសរសៃខ្ចីអាចបង្កឲ្យមានបញ្ហាសុខភាព រួមទាំងកូនផងដែរ។
២.ហាមងូតទឹកត្រជាក់ ជាពិសេសអំឡុងពេល៣ខែដំបូងនៃការសម្រាល ព្រោះវាអាចធ្វើឲ្យអ្នករងាញាក់ និងបង្កទៅជាជំងឺផ្សេងកើតមានឡើង។ យកល្អសូមព្យាយាមងូតទឹកក្តៅឧណ្ឌៗ រហូតដល់សុខភាពធូរស្រាលបន្តិចសិនទើបងូតទឹកធម្មតាវិញ។
៣.ក្រោយពេលសម្រាលកូនបានកន្លះខែ ទៅមួយខែ អ្នកមិនត្រូវដេកនឹងកន្ទេលរហូតនោះទេ គួរតែបញ្ចេញពលកម្មខ្លះ តាមរយៈការហាត់ប្រាណស្រាលៗ ដើម្បីឲ្យរាងកាយមានចលនា និងសរសៃឈាមរត់បានល្អ។
៤.កុំបំបៅដោះកូនយូរពេក ព្រោះសារធាតុចិញ្ចឹមនៅក្នុងទឹកនោមដោះម្តាយក៏មានដែនកំណត់ដែរ។ ដូច្នេះ អ្នកត្រូវផ្តាច់ដោះនៅពេលទារកបានអាយុមួយខួប ប៉ុន្តែប្រសិនបើអ្នកនៅតែបន្តឲ្យកូនបៅរហូតដល់ ២ខួប ទារកមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់នោះទេ ហើយដើមទ្រូងរបស់អ្នកម្តាយក៏ធ្លាក់យារផងដែរ៕