ស្ត្រីតាំងគភ៌ញ៉ាំទឹកឃ្មុំ កូនស្បែកសស្អាត

0
88

ការថែរក្សាសុខភាពខ្លួនឯងនៅពេលតាំងគភ៌ ជារឿងសំខាន់មួយ ក៏ដូចជាការថែរក្សាទារកនៅក្នុងផ្ទៃដែរ ជាពិសេសពិសេសការថែរក្សាស្បែកនៅអម្លុងពេលតាំងគភ៌ ស្ត្រីមានផ្ទៃពោះគួរតែយកចិត្តទុក្ខដាក់ជាពិសេសតែម្ដង ព្រោះថា នៅអម្លុងពេលនោះសម្បុរស្បែករបស់អ្នកម្ដាយ និងផ្លាស់ប្ដូរជាសម្បុរដែលខ្មៅរលោង មើលទៅអាចជាសម្បុរព័ណខៀវនៅអម្លុងពេលពពោះ ពោលគឺមកពីការផ្លាស់ប្ដូរអ័រម៉ូនខ្លះនៅពេលនោះ ដូច្នោះហើយអ្នកម្ដាយអាចថែរក្សាស្បែកបានតាមរយៈការទទួលអាហារមានប្រយោជន៍ជួយបំប៉នស្បែកដូចជា ទឹកឃ្មុំជាដើម ។

ស្ត្រីតាំងគភ៌អាចទទួលទឹកឃ្មុំជាមួយអាហាផ្សំផ្សេងៗបានដូចជា៖

១.ទឹកក្រូចឆ្មារ ៖ ទឹក្រូចឆ្មារមានវីតាមីន C អាចរកពិសាបានដោយងាយ ហើយវីតាមីនដែលនៅក្នុងក្រូចឆ្មារនិងជួយបំប៉នស្បែកនៅអម្លុងពេលតាំងគភ៌បានស្រស់ស្អាត។

២.ត្រីសមុទ្រ ៖ អាចយកទឹកឃ្មុំទៅចម្អិនជាមួយត្រីសមុទ្រ ព្រោះត្រីប្រភេទនេះសម្បូរទៅដោយប្រូតេអ៊ីន និងមានរសជាតិឆ្ងាញ់គួរឱ្យចង់ទទួលទាន គួរជៀសវាងត្រីសមុទ្រមួយចំនួនដែលមានជាតិបារត ។

៣.ទឹករ៉ែ ៖ លាយជាមួយទឹករ៉ែ ដែលមានរសជាតិអំបិលរ៉ែបន្ដិច ក៏គួរទទួលទានផងដែរ ហើយទឹកជួយជួលជុលស្បែកដែលខូចខាត ធ្វើឱ្យស្រស់ថ្លា។

៤.តែក្រូចឆ្មារ ៖ កាន់តែមានឱជារសបន្ថែមទៀត បើពិសាជាមួយតែក្រូចឆ្មារជារៀងរាល់ថ្ងៃ។

៥. សាច់ត្រីសាល់ម៉ុន ៖ អាចចម្អិនជាមួយសាច់ត្រីសាល់ម៉ុន ព្រោះសាច់ត្រីនេះសម្បូរទៅដោយវីតាមីនច្រើនយ៉ាង ជាពិសេសគឺវីតាមីន D ដែលជួយបំប៉នស្បែក ឆ្អឹងទារក និងភ្នែករបស់ទារកផផងដែរ។

៦.ផ្លែឈើ ៖ នៅក្នុងផ្លែឈើសម្បូរទៅដោយ វីតាមីន អំបិលរ៉ែ បើស្ត្រីតាំងគភ៌មានស្បែកស្ងួត គួរតែទទួលទានផ្លែឈើឱ្យបានច្រើនដូចជា ទទឹម ក្រូច ត្របែក អាវូកាដូ ស្ត្រ័របឺរី ជាដើម។

៧.ស៊ុត ៖ នៅក្នុងស៊ុតមានប្រូតេអ៊ីន និងវីតាមីនច្រើន ស៊ុតជាផ្នែកមួយធ្វើឱ្យស្បែកអ្នកម្ដាយ និងទារក ស្រស់ស្អាតឡើង ព្រមទាំងសុខភាពល្អផងដែរ។

ចំនាំ ៖ ទឹកឃ្មុំអាចទទួលទានបានតែស្ត្រីតាំងគភ៌មានសុខភាពធម្មតាតែប៉ុណ្ណោះ ហើយមិនត្រូវអនុញ្ញាតិឱ្យទទួលទានក្នុងបរិមាណច្រើនលើសកំណត់ទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here