ទារកនៅតិចខែរាងកាយច្បាស់មិនសូចរឹងមាំដូចជាមនុស្សធំនោះទេ ហេតុនេះអ្នកត្រូវប្រុងប្រយ័ត្នចំពោះការប្រើកម្លាំងដៃចាប់កាន់ពួកគេ។
ចុះតើការម៉ាស្សាចំពោះទារក តើមានគ្រោះថ្នាក់ដែរឬទេ? ចំពោះការម៉ាស្សាគឺជារឿងល្អសម្រាប់ទារកទៅវិញទេ ព្រោះការម៉ាស្សាគ្រាន់តែប្រើដៃអង្អែលថ្នមៗប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការម៉ាស្សាអាចផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះទារក ព្រោះវាអាចជួយឲ្យឆ្អឹងពួកគេលូតលាស់បានល្អ និងបង្កើនចលនាឈាមរត់ទៅគ្រប់ផ្នែកនៃសរីរាង្គ។
លើសពីនេះទៅទៀត ការម៉ាស្សាអាចជួយឲ្យរាងកាយទារកបានសម្រាក គេងលក់ស្រួល កាត់បន្ថយភាពតានតឹង និងមានអារម្មណ៍រីករាយ។
ទោះជាយ៉ាងណា ក្នុងពេលម៉ាស្សាអ្នកមិនគួរប្រើឧបករណ៍ ឬប្រេងផ្តេសផ្តាស់នោះទេ។ គឺប្រើតែប្រេងទារក និងស្អាត ទៅធ្វើការម៉ាស្សាឲ្យទារកបានហើយ៕