13សញ្ញា បញ្ជាក់ថាអ្នកពិតជាមានផ្ទៃពោះហើយ​

0
105

ការប្រែប្រួលខាងក្នុងរាងកាយ និងខាងក្រៅរាងកាយអាចជាអាការមួយក្នុងចំណោមអាការជាច្រើនដែលប្រាប់បានថា អ្នកកំពុងតែឈានចូលទៅរកភាពជាម្តាយហើយ  ហើយបន្តពីនេះទៅគឺជារយ:ពេល 40 សប្តាហ៍ ដែលអ្នកត្រូវបំពេញតួនាទីក្នុងការពពោះ និងចិញ្ចឹមជីវិតដ៏តូចមួយដែលអ្នកត្រូវមើលថែទាំយ៉ាងថ្នាក់ថ្នម ដើម្បីឲ្យជីវិតដ៏តូចមួយនេះរីកចំរើនធំធាត់ដ៏ល្អបំផុតក្នុងគ្រប់ផ្នែក ។

1 .  អាការវឹល និងងងឹតមុខ
គឺជាអាការទូទៅរបស់ការមានគភ៌ ដែលមានមូលហេតុមកពីរាងកាយត្រូវបញ្ជូនឈាមទៅចិញ្ចឹមតួកំណើតនិងស្បូន ដែលមានតម្រូវការលោហឹតកាន់តែច្រើនឡើង ធ្វើឲ្យឈាមដែលទៅចិញ្ចឹមខួរក្បាលថយចុះ ជាហេតុបណ្តាលឲ្យអ្នកកើតអាការវឹលមុខហ្នឹងឯង ។  ក្រៅពីនេះអាចមានមូលហេតុមួយទៀត គឺបណ្តាលមកពីសម្ពាធលោហឹតថយចុះក្នុងរយ:តំបូងនៃការមានគភ៌ ផងដែរ ។

 2 .  បាត់រដូវប្រចាំខែ
នេះអាចជាសញ្ញាតំបូងមួយ  ជាពិសេសបើរដូវប្រចាំខែរបស់អ្នកមកជាប្រក្រតីនោះ  នៅពេលបូកជាមួយសញ្ញាផ្សេងៗទៀតផងនោះ ធ្វើឲ្យអ្នកអាចប៉ាន់ស្មានដឹងថា អ្នកកំពុងតែចាប់ផ្តើមមានគភ៌ហើយ ។

3 .  មានឈាមចេញមកតាមរន្ធស្បូន
ក្រោយពីការទម្លាក់ខ្លួនរបស់មេជីវិតឈ្មោលញីដែលបានទទួលការផ្សំពូជហើយប្រមាណ 1 សប្តាហ៍ អ្នកអាចសង្កេតឃើញថា មានឈាមចេញមកតាមរន្ធស្បូនសើមៗ  ក្រៅពីនេះនៅមានអាការមិនស្រួលពោះ  ឈឺរាងអួលៗម្តុំក្រោមផ្ជឹត(ថ្ងាស់) ក្នុងចន្លោះពេលដែលប្រចាំខែដែលធ្លាប់មកជាប្រចាំ  និងមានអារម្មណ៍ថារដូវប្រចាំខែរបស់អ្នកហាក់ដូចជាកំពុងចង់ធ្លាក់មកជានិច្ច ។  អាការទាំងអស់នេះគឺជាផលប៉ះពាល់ដែលបណ្តាលមកពីអ័រម៉ូននៅក្នុងរាងកាយធ្វើឲ្យសរសៃពួរដែលទ្រស្បូនរបស់អ្នកបន្ទន់ខ្លួនហ្នឹងឯង ។

 4 .  សីតុណ្ហភាពក្នុងរាងកាយកើនឡើង
អ្នកអាចនៅតែមានអារម្មណ៍ល្អជាប្រក្រតី ដរាបណាដែលកំរឹតសីតុណ្ហភាពនៅតែដដែលក្នុងអំឡុងពេលតំបូងនៃការចាប់ផ្តើមមានគភ៌នេះ  ទោះជាឆ្លងកាត់អំឡុងពេលនៃការមានរដូវប្រចាំខែមកហើយ  និងនៅពេលដែលអ្នកមានគភ៌មេជីវិតនឹងធ្លាក់ចេញពីសំបុក និងប្រើពេលវេលាប្រមាណមួយសប្តាហ៍ក្នុងការធ្វើតំណើរទៅដល់ស្បូន ដែលជាការទៅទម្លាក់ខ្លួន គឺនៅក្នុងរយ:ពេលនេះឯងដែលរាងកាយរបស់អ្នកនឹងបានដឹងថាកំពុងតែមានគភ៌ ធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយកើនខ្ពស់ឡើង ។

5 .  សុដន និងសាច់ជុំវិញក្បាលដោះឡើងខ្មៅ
អ្នកនឹងមានអារម្មណ៍ដឹងថា មានអាការឈឺរាងស្រៀវៗកើតឡើងជាញឹកញាប់ពេលដែលប៉ះម្តុំៗសុដននេះគឺជាផលប៉ះពាល់ដែលបណ្តាលមកពីអ័រម៉ូននៅក្នុងអំឡុងពេលមានគភ៌  ហើយអ្នកថែមទាំងសង្កេតឃើញថា សរសៃឈាមនៅម្តុំសុដនរបស់អ្នកប៉ោងឡើង និងមានពណ៌រាងដឹតច្បាស់ឡើងផងក្រៅពីនេះនៅមានចំណុចតូចៗជាច្រើនកើតឡើងនៅជុំវិញក្បាលសុដន(កន្លែងរង្វង់) នឹងឡើងពណ៌ខ្មៅស្រគាំ ហើយរីកធំទៀតផង ។

6 .  ឆាប់ហត់
អាការឆាប់ហត់នេះនឹងកើតមានឡើងក្នុងរយ:ពេល 8 – 10 សប្តាហ៍តំបូងនៃការមានគភ៌ ។  នៅពេលអ្នកមានគភ៌ ប្រព័ន្ធដុតបំផ្លាញថាមពលការងារនឹងកើតការប្រែប្រួល ដូច្នេះហើយទើបរាងកាយចាំបាច់ត្រូវបានទទួលការកែសំរួលដើម្បីផ្តល់កំណើតឲ្យជីវិតតូចមួយ ។  ភាគច្រើនទៅ អាការឆាប់ហត់នេះនឹងបាត់ទៅវិញក្នុងសប្តាហ៍ទី 12 ។

 7 .  បស្សាវ:ញឹកញាប់
ក្នុងរយ:ពេលដែលបាត់រដូវប្រចាំខែ 1 – 2 សប្តាហ៍  អ្នកនឹងដឹងថា អ្នកបត់ជើងតូចញឹកញាប់ជាងធម្មតាអាការនេះកើតឡើងដោយសារទារកកំពុងធំធាត់ឡើងនៅក្នុងស្បូន ហើយទៅសង្កត់ក្រពះបស្សាវ:ហ្នឹងឯង ។

8 .  ចាញ់កូន ក្អួតចង្អោរ
អាការនេះអាចកើតមានឡើងតាំងពីសប្តាហ៍តំបូង បន្ទាប់ពីដឹងថាមានគភ៌ ដែលអាចនឹងកើតអាការវឹលមុខ ធ្វើឲ្យក្អួតចង្អោរ ។  អាការនេះអាចកើតឡើងបានគ្រប់ពេលវេលា ទាំងពេលថ្ងៃ និងពេលយប់ ។

9 .  ស្បែកមើលទៅភ្លឺរលោងស្អាត និងមានសំណើម
ក្នុងអំឡុងពេលមានគភ៌ អ្នកនឹងមានអារម្មណ៍ដឹងថា សីតុណ្ហភាពនៅក្នុងរាងកាយឡើងខ្ពស់  ហើយនៅពេលទារកក្នុងផ្ទៃកាន់តែធំឡើង សីតុណ្ហភាពក្នុងរាងកាយក៏កាន់តែកើនឡើងតាមនោះដែរ  ក្រៅពីនេះមុខមាត់ ស្បែកសម្បុររបស់អ្នកនឹងមើលទៅឃើញក្រហមព្រឿងៗឡើង   នោះបណ្តាលមកពីចំនួនសរសៃឈាមតូចៗដែលនៅជិតៗនឹងស្រទាប់ស្បែកខាងលើបំផុតនោះកើនឡើងច្រើន  ធ្វើឲ្យមានឈាមហូរវឹលមកចិញ្ចឹមបរិវេណក្រោមស្បែកកាន់តែច្រើនឡើងដែរ ទើបធ្វើឲ្យសាច់ឈាម ស្បែកសម្បុររបស់អ្នកមើលទៅភ្លឺរលោងមានសំណើមខ្លាំងឡើងក្នុងអំឡុងពេលមានគភ៌នោះ ។

10 .  ស្បែកកើតមានស្នាមប្រេះ បែក (សង្វារ)
ក្នុងអំឡុងពេលមានគភ៌ ស្បែកនៅក្នុងកន្លែងផ្សេងៗនៅលើរាងកាយចាប់ផ្តើមមានការពង្រីកខ្លួន  ជាពិសេសបរិវេណក្បាលពោះ  ទើបធ្វើឲ្យស្បែកកើតមានស្នាមប្រេះជាខ្សែឆ្នូតៗពណ៌ក្រហមៗ  តែបន្ទាប់ឆ្លងទន្លេហើយស្នាមទាំងអស់នេះនឹងរលប់បាត់ជាសន្សឹមៗ ក្លាយជាស្នាមខ្សែពណ៌-សៗវិញ(សង្វារ)វិញ ។

 11 .  ឆ្អល់ពោះ
អ្នកសង្កេតឃើញការប្រែប្រួលរបស់ពោះវៀនតាំងពីពេលចាប់ផ្តើមមានគភ៌  ដោយសារតែអ័រម៉ូនដែលកើនឡើងក្នុងអំឡុងពេលមានគភ៌នោះ វាធ្វើឲ្យប្រព័ន្ធបន្ទោរបង់ប្រែប្រួល និងមានប្រសិទ្ធិភាពថយចុះ ។

12 .  ពណ៌សម្បុររបស់មាត់ស្បូនប្រែប្រួល
ការទៅជួបលោកគ្រូពេទ្យ នឹងជួយឲ្យអ្នកមានការជឿជាក់ក្នុងចិត្តចំពោះលទ្ធផលនៃការពិនឹត្យបានកាន់តែខ្លាំងឡើង  ដោយគ្រូពេទ្យនឹងធ្វើការត្រួតពិនឹត្យបរិវេណមាត់ស្បូនរបស់អ្នក  បើអ្នកមានគភ៌ ពណ៌របស់មាត់ស្បូននឹងប្រែពណ៌ពីក្រហមទៅជាស្វាយក្នុងអំឡុងសប្តាហ៍ទី 6 នៃការមានគភ៌ ។

13 .  លទ្ធផលនៃការពិនឹត្យការមានគភ៌
ការបាត់រដូវប្រចាំខែត្រឹមតែ 1 ថ្ងៃ  ហើយអ្នកក៏ព្រមទទួលស្គាល់ការពិតថាអ្នកនឹងមានគភ៌ដែរនោះ  ដើម្បីឲ្យកាន់តែច្បាស់ អ្នកអាចទៅទិញប្រដាប់ពិនឹត្យទឹកនោមដើម្បីរកមើលការមានគភ៌ដោយខ្លួនឯងនៅផ្ទះបាន  ។  ការពិនឹត្យមើលទឹកនោមនេះនឹងកាន់តែមានភាពច្បាស់លាស់ខ្លាំងឡើង បើសឹនជាពិនឹត្យមើលក្រោយពេលបាត់រដូវបាន 10 – 14 ថ្ងៃ ។  ការពិនឹត្យឈាមក៏មានភាពច្បាស់លាស់ដែរ ក្នុងអំឡុងពេល 8 – 10 ថ្ងៃក្រោយពេលបាត់រដូវ ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here