ភេសជ្ជៈសម្រាប់ស្ត្រីតាំងគភ៌ដ៏សែនល្អបំផុត ដើម្បីសុខភាពរាងកាយរបស់អ្នក និងដើម្បីសុខភាពទារកក្នុងផ្ទៃមានដូចជា៖
១.ទឹកបរិសុទ្ធ ៖ ជាទឹកស្អាតគ្មានមេរោគ និងជាភេសជ្ជដែលល្អបំផុតសម្រាប់ស្ត្រីកំពុងតាំងគភ៌ ហើយអ្វីដែលសំខាន់បំផុតគឺ ជាទឹកដែលមានសីតុណ្ហភាពអំណោចផលដល់រាងកាយជាជាងទឹកត្រជាក់ តែប្រសិនបើពិសាទឹកត្រជាក់ឱ្យស្រស់ស្រាយចិត្តនោះ គួរណែនាំឱ្យពិសារទឹកក្លាសេក្នុងទូរទឹកកកវិញ ជៀសវាងការប្រើទឹកកក ព្រោះក្នុងទឹកកកអាចមានវត្ថុមិនស្អាត និងមេរោគក៏ថាបាន។
២.ទឹកដោះគោ និង ទឹកសណ្ដែកបាយ ៖ ជាភេសជ្ជដែលសម្បូរទៅដោយ កាល់ស្យូម ល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ប្រសិនបើស្ត្រីតាំងគភ៌មានមិនបានប្រយ័ត្នចំពោះជាតិស្ករ និងសារធាតុខ្លាញ់ ក៏អាចជ្រើសការពិសាបែបដាក់ស្ករតិចបានផងដែរ។
៣.ទឹកប៉េងប៉ោះ៖ ជាភេសជ្ជៈសម្បូរទៅដោយវីតាមីន C ដែលជួយកសាងឆ្អឹង និងធ្មេញរបស់ទារករឹងមាំ ជួយបំបាត់អាការត្បៀតសរសៃឈាម និងអាការហើមក ថែមទាំងជួយឱ្យអ្នកម្ដាយមានសម្បុរព័ណ៌ស្រស់ថ្លា។
៤.ទឹកក្រូចច្របាច់៖ ភេសជ្ជៈសម្បូរទៅដោយវីតាមីន C ដូចគ្នា គួរតែពិសាទឹកក្រូចច្របាច់ស្រស់ៗ ឬប្រសិនបើទិញទឹកក្រូចសូរេច ក៏គួរតែទិញប្រទេសដែលផលិតពីថ្លែក្រូចស្រស់ មិនបន្ថែមស្ករ និងមើលទៅមានអនាម័យហើយស័ក្ដសមសម្រាប់អ្នកម្ដាយ។
៥.ទឹកដូង៖ ជាទឹកផ្លែឈើធម្មជាតិមួយប្រភេទដែលមានប្រូតេអ៊ីន ស្ករ កាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ ក៏ប៉ុន្ដែប្រយ័ត្នការបរិភោគសាច់ដូង ដែលមានជាតិប្រេងច្រើន គ្រាន់តែពិសាទឹកដូងតែម៉្យាងទៅបានហើយ។
៦.ទឹកស្លឹកតើយ៖ ក្លិនក្រអូបជួយបំបាត់អាការស្រែកទឹក ស្ងួតក សម្រាប់ស្ត្រីមានផ្ទៃពោះដែលមិនចូលចិត្តពិសារទឹកបរិសុទ្ធ អាចបែរមកចាប់អារម្មណ៍ពិសាទឹកស្លឹកតើយវិញ ដែលជួយឱ្យស្រលះបំពង់ករបស់អ្នកម្ដាយ។
៧.ទឹកខ្ញី ៖ ទឹកខ្ញីអ៊ុនៗ ជួយបំបាត់អាការរមូលពោះ បំបាត់អាការហើមពោះ ជួយបណ្ដេញខ្យល់មិនបរិសុទ្ធចេញពីរាងកាយរបស់អ្នកម្ដាយបានផងដែរ មិនតែប៉ុណ្ណោះទេ វាមានសារធាតុ កាល់ស្យូម និង បេតាក្លូទីន ។
៨.ទឹក្រូចឆ្មារ៖ ជាភេសជ្ជៈសម្បូរទៅដោយវីតាមីន C ដូចគ្នានិងល្អសម្រាប់ស្ត្រីតាំងគភ៌៕