តើប្រុសៗអាយុប៉ុន្មាន​ទើបសាកសមបំផុតក្នុងការក្លាយជាឪពុកគេ?

0
102

បើនិយាយពីអាយុ ឲ្យតែពេញវ័យគឺអាចបន្តពូជបានហើយ ក៏ប៉ុន្តែការក្លាយទៅជាឱពុករបស់គេមិនមែនជារឿងលេងសើច ដូចដែលមនុស្សមួយចំនួនគិតនោះឡើយ។

អាយុក្នុងការយកកូនពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផលិតកូនដែលមានសុខភាពល្អ។ អីចឹងហើយ ទើបមានសំនួរមួយចោទសួរថា តើប្រុសៗអាយុប៉ុន្មាន​ទើបសាកសមបំផុតក្នុងការក្លាយជាឪពុកគេ?

កម្រិតអ័រម៉ូន Testosterone

នៅពេលដែលបុរសឈានដល់វ័យ ៣០ឆ្នាំ កម្រិតអ័រម៉ូន Testosterone នឹងធ្លាក់ចុះ១ភាគរយជារៀងរាល់ឆ្នាំ។ នេះជាហេតុផលមួយដែលអាចប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោល។

គុណភាពមេជីវិតឈ្មោល

បើនិយាយអំពីមេជីវិតឈ្មោល បុរសនឹងចាប់ផ្តើមធ្លាក់គុណភាពបន្ទាប់ពីអាយុ ៣៥ឆ្នាំ។ ហេតុនេះហើយ ការយកកូនកាន់តែលំបាល ឬប្រើពេលយូរទើបមាន។

ក្មេងវ័យជំទង

ចុះក្មេងវ័យជំទង (អាយុ ១៥ទៅ១៩ឆ្នាំ) តើអាចយកកូនបានទេ? នៅក្នុងដំណាក់កាលនេះជាការផលិតមេជីវិតឈ្មោលដំបូង ដូច្នេះអ្នកមិនគួរប្រើប្រាស់វាដើម្បីចម្លងជីវិតថ្មីឡើយ។

អាយុដែលអ្នកគួរយកកូន

អាយុដែលសមស្របបំផុតសម្រាប់ការយកកូនចំពោះប្រុសៗ គឺនៅចន្លាប់ចាប់ពី ២២ទៅ ២៥ឆ្នាំ ក៏ប៉ុន្តែបើមើលលើសេដ្ឋកិច្ចប្រហែលជាមិនទាន់រឹងដៃរឹងជើងនោះទេ។ ដូច្នេះអាចរងចាំរយៈពេល ២៨ ទៅ៣០ឆ្នាំ ក៏ជាពេលវេលាក្លាយទៅជាឪពុករបស់គេដែរ។ ព្រោះបុរសអំណាយបន្តពូជរបស់បុរសចាប់ផ្តើមធ្លាក់ចុះដក់៥០ភាគរយ នៅអាយុ៥៥ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here