ក្តៅខ្លួនក្នុងពេលមានផ្ទៃពោះ គ្រូពេទ្យអត់ឲ្យប្រើថ្នាំ តើគួរធ្វើយ៉ាងណា?

0

ការប្រើប្រាស់ថ្នាំក្នុងអំឡុងពេលមានផ្ទៃពោះអាចផ្តល់ផលប៉ះជាច្រើនដល់ទារកដូចជា ទារកកើតមកមានភាពរាងកាយទន់ជ្រាយ ឧស្សាហ៍ឈឺ ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ហើយបើករណីធ្ងន់ធ្ងរអាចរលូត…។ ទាំងនេះហើយ ជាមូលហេតុដែលធ្វើឲ្យក្រុមគ្រូពេទ្យភាគច្រើន បានណែនាំមិនឲ្យស្ត្រីលេបថ្នាំដាច់ខាត ប្រសិនបើមិនចាំបាច់ទេនោះ។

តែទោះជាយ៉ាងណា ប្រសិនបើស្ត្រីមានអាការក្តៅខ្លួន តើគួរធ្វើយ៉ាងណា? តាមពិតទៅ អការក្តៅខ្លួនអាច ដោយស្រាយបានដោយប្រើប្រាស់វិធីធម្មជាតិពីរប្រភេទ គឺក្រូចឆ្មារ និង គ្រាប់ជី។ របស់ទាំងពីរមុខនេះ ត្រូវបានគេទទួលស្គាល់ថា ពិតជាមានប្រសិទ្ធភាពអាចកាត់បន្ថយកម្តៅក្នុងរាយកាយយ៉ាងមានប្រសិទ្ធភាព ហើយមិនបង្កឲ្យមានផលប៉ះពាល់អាក្រក់ឡើយ។

ក្រូចឆ្មារ
ផ្លែឈើមួយប្រភេទនេះ មានផ្ទុកបរិមាណវីតាមីន C ខ្ពស់ ដែលមានសារៈសំខាន់ក្នុងការថែរក្សារាងកាយឲ្យត្រជាក់។ មិនតែប៉ុណ្ណោះ វាក៏អាចផ្តល់ថាមពលសម្រាប់ស្ត្រីមានផ្ទៃពោះ ជាពិសេសក្នុងអំឡុងពេលរដូវក្តៅ។ អ្នកអាចបន្ថែមទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ ទឹកឃ្មុំ និងអំបិលបន្តិច កូរឲ្យរលាយរួចទទួលទានតែម្តង។

គ្រាប់ជី
គ្រាប់ជី ក៏ជាឱសថមួយប្រភេទដែលអាចកាត់បន្ថយកម្តៅភ្លាមៗផងដែរ។ ដំបូង អ្នកត្រូវយកគ្របា់ជីមួយស្លាបព្រាកាហ្វេទៅត្រាំក្នុងទឹកស្អាត១កែវ នៅពេលដែលគ្រាប់ជីរីក សូមទទួលទានទាំងអស់តែម្តង៕