ការស្រាវជ្រាវថ្មីមួយដែលបានធ្វើឡើងនៅសាកលវិទ្យាល័យ California ប្រទេសសហរដ្ឋអាមេរិក បានបង្ហាញថា ការទទួលទានបរិមាណអាស៊ីតអាមីណូនៅក្នុង សាច់ត្រី ឈីស និងពពួកគ្រាប់សណ្តែក ក្នុងពេលមានផ្ទៃពោះច្រើនពេក អាចធ្វើឲ្យទារកប្រឈមនឹងជំងឺផ្លូវចិត្ត និងវិលកចរិកនៅពេលធំឡើង។
ទោះបីជាអាស៊ីតអាមីណូ មានសារៈសំខាន់សម្រាប់រាងកាយក៏ដោយ ប៉ុន្តែការប្រើប្រាស់ច្រើនហួសប្រមាណ អាចនាំឲ្យមានបញ្ហាផ្លូវចិត្តចំពោះទារក ព្រោះអាស៊ីនអាមីណូ ជាអ្នកស្តារឡើងវិញ និងជំរុញដល់ការលូតលាស់នៃជាលិកា។
ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិសោធន៍ទៅលើសត្វកណ្តុរ ដោយការចាក់បញ្ចូលបរិមាណយ៉ាងច្រើននៃអាស៊ីតអាមីណូ ទៅក្នុងកណ្តុះដែលកំពុងបង្កកំណើត។ លទ្ធផលបានបង្ហាញថា សារធាតុនេះអាចធ្វើឲ្យមានបញ្ហាផ្នែកផ្លូវអារម្មណ៍ ឬប្រែឥរិយាបទទៅជាល្ងីល្ងើរ។
តើអាស៊ីតអាមីណូគឺជាអ្វី?
អាស៊ីតអាមីណូ មានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការបង្កើតប្រូតេអ៊ីន ដែលអាចជួយជួសជុល និងជំរុញដល់ការលូតលាស់កោសិកានៅក្នុងខ្លួន។ រាងកាយមិនអាចផលិតអាស៊ីតអាមីណូបាននោះទេ ដូច្នេះតែតែបន្ថែមអាហារពីខាងក្រៅ។
ក្រៅពីជួយជួសជុល និងអភិវឌ្ឍជាលិកានៅក្នុងរាងកាយ វាក៏អាចជួយដោះស្រាយជាតិខ្លាញ់នៅក្នុងថ្លើម និងសរសៃឈាមអាក់ទែផងដែរ។ ប្រសិនបើរាងកាយមិនបានបំពេញបន្ថែមនៃសារធាតុនេះទេ ថ្លើមនឹងរងរបួស សាច់ដុំមិនអាចលូតលាស់ ស្បែករបស់កុមារមានភាពទន់ខ្សោយ។
សរុបមកវិញ ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានសាច់ត្រី ឬអាហារដែលមានផ្ទុកអាស៊ីតអាស៊ីតអាមីណូ ច្រើនហួសហេតុពេកនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់កូនទៅថ្ងៃអនាគត់៕
ដកស្រង់ចេញពី៖SOHA