អាការរោគដំបូងនៃការមានផ្ទៃពោះ មុនពេលបាត់រដូវ

0
41

ការយកកូនគឺជារឿងមួយដ៏សំខាន់បំផុតសម្រាប់គូស្នេហ៍គ្រប់រូប ក៏ប៉ុន្តែមនុស្សស្រីជាច្រើននៅតែឆ្ងល់ចំពោះរោគសញ្ញានៃការមានផ្ទៃពោះដំបូងដដែល។ តើការមានផ្ទៃពោះដំណាក់កាលដំបូង បង្ហាញរោគសញ្ញាអ្វីខ្លះទៅ? ដូច្នេះ ថ្ងៃនេះ babyandmom នឹងធ្វើការបង្ហាញពីរោគសញ្ញាមួយចំនួនដែលបញ្ជាក់ថា អ្នកពិតជាមានផ្ទៃពោះមុនពេលបាត់រដូវ។

ឈឺចាប់ក្នុងពោះ ឬហូរឈាម
ជួនកាលនៅចន្លោះថ្ងៃទី ៦ទៅទី១២ បន្ទាប់ពីមេជីវិតឈ្មោលជួបស៊ុត វានឹងភ្ជាប់ខ្លួនទៅនឹងជញ្ជាំងស្បូន។ នៅពេលដែលស៊ុតចាប់ផ្តើមបង្កកំណើតស្ត្រីនឹងមានអារម្មណ៍ឈឺចាប់ក្នុងពោះ ឬហូរឈាមតាមទ្វារមាស។

សីតុណ្ហភាពរាងកាយឡើងខ្ពស់
សីតុណ្ហភាពរាងកាយរបស់ស្ត្រីហាក់ដូចជាឡើងកំដៅខ្ពស់ជាងធម្មតា បន្ទាប់ពីការបញ្ចេញពងអូវុល ហើយនៅតែកើនឡើងរហូតបន្ទាប់ពីមករដូវ។ ប្រសិនបើសីតុណ្ហភាពរាងកាយរបស់អ្នកឡើងខ្ពស់ច្រើនជាង២សប្តាហ៍ អ្នកប្រហែលជាកំពុងតែមានផ្ទៃពោះ។

ចង្អោរ
ការចង្អោរនៅពេលព្រឹក អាចជារោគសញ្ញានៃជំងឺផ្សេងៗ ប៉ុន្តែប្រសិនបើបញ្ហាចង្អោរនៅពេលព្រឹកកើតឡើងរហូតដល់ ៦សប្តាហ៍ មុនពេលបាត់រដូវ បង្ហាញថា អ្នកកំពុងតែមានផ្ទៃពោះហើយ។

ចង្វាក់បេះដូងលោតញាប់
ការប្រែប្រួលនៃចង្វាក់បេះដូង អាចជាសញ្ញានៃការមានផ្ទៃពោះ ដោយសារតែបរិមាណឈាមរបស់ស្ត្រីត្រូវកើនឡើងយ៉ាងខ្លាំង។

បញ្ហាសុដន់
ជាធម្មតាសុដន់របស់មនុស្សស្រីនឹងតឹងណែនៅថ្ងៃមករដូវ ប៉ុន្តែសុដន់មនុស្សស្រីអាចនឹងមានភាពទន់ជ្រាយ ឬឈឺចាប់នៅថ្ងៃដំបូងនៃការមានផ្ទៃពោះ។

ហើមពោះ
នៅពេលដែលមានផ្ទៃពោះ អ័រម៉ូនមានការប្រែប្រួល ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហារខ្សោយ ធ្វើការយឺតយ៉ាវ ហើយជួនកាលអាចបណ្តោលឲ្យមានបញ្ហាហើមពោះ៕

ដកស្រងចេញពី៖ pregnancyvideo

LEAVE A REPLY

Please enter your comment!
Please enter your name here