ប្រើដៃក្នុងអំឡុងពេលមានផ្ទៃពោះ មានសុវត្ថិភាពដែរឬទេ?

0
42

តើការប្រើដៃដើម្បីសម្រេចកាមខ្លួនឯងក្នុងអំឡុងពេលមានផ្ទៃពោះ មានសុវត្ថិភាពដែរឬទេ? ការមានផ្ទៃពោះ គឺជាពេលវេលាមួយដែលអ័រម៉ូនត្រូវបានបំផ្លាញ។ អ័រម៉ូន Estrogen, testosterone និង progesterone ជាអ្នកទទួលខុសត្រូវចំពោះអារម្មណ៍ស្រេកឃ្លានចំណង់ និងមានអារម្មណ៍ក្នុងអំឡុងពេលមានផ្ទៃពោះ។

ក្នុងពេលជាក់លាក់ណាមួយនៃដំណាក់កាលមានផ្ទៃពោះ ក៏អាចកើតមានអារម្មណ៍ចង់រួមភេទផងដែរ ប៉ុន្តែស្ត្រីជាច្រើនបានបោះបង់គំនិតសម្រេចកាមដោយខ្លួនឯងចោលវិញ ព្រោះពួកគេយល់ថាគ្មាសុវត្ថិភាព។

ផ្ទុយទៅវិញការសម្រេចកាមដោយខ្លួនឯក្នុងអំឡុងពេលមានផ្ទៃពោះមានអត្ថប្រយោជន៍ជាច្រើន ហើយចំពោះករណីហានិភ័យគឺមានកម្រិតទាបបំផុត។

អត្ថប្រយោជន៍ទាំងនោះរួមមាន៖ បញ្ចេញភាពតានតឹង បំបាត់ការឈឺចាប់ ពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ មានសុវត្ថិភាពជាងកាយរួមភេទ មានអារម្មណ៍រីករាយជាងពេលមិនទាន់មានផ្ទៃពោះ ជួយបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន មានសុវត្ថិភាពចំពោះទារកក្នុងផ្ទៃ។

បើទោះបីជាការសម្រេចកាមខ្លួនឯងមានសុវត្ថិភាពយ៉ាងណាក៏ដោយ អ្នកកុំភ្លេចពិគ្រោះយោបល់ ឬសុំការណែនាំពីគ្រូពេទ្យជាមុនសិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here