ការពិនិត្យអេកូមានគ្រោះថ្នាក់មែនទេ? មានគ្រោះថ្នាក់ដលទារកនៅក្នុងផ្ទៃទេ? ក្នុងអំឡុងពេលតាំងគភ៌ ជាទូទៅស្ត្រីតាំងគភ៌ត្រូវតែទៅរកគ្រូពេទ្យដើម្បីពិនិត្យធ្វើតេស្តឈាម និងពិនិត្យអេកូទៅតាមធម្មតា ដើម្បីឱ្យប្រាកដនៅក្នុងចិត្តថា សុខភាពម្ដាយនិងបុត្រមានសុខភាពល្អឬទេ។ នៅអម្លុងពេលត្រីមាសដំបូង អេកូសាស្ត្រ ត្រូវបានពិនិត្យឡើងដើម្បីធ្វើការវាយតម្លៃសុខភាពរបស់បុត្រជាការប្រាកដប្រជា និង ការស្កេនមើលភាពសុខសុវត្តិភាពរបស់ទារកនៅក្នុងផ្ទៃម្ដាយ ហើយជាការពិតណាស់ គ្រូពេទ្យនិងមិនអនុញ្ញាតិឱ្យធ្វើការស្កេនឡើយ ប្រសិនបើមានសញ្ញាគ្រោះថ្នាក់ណាមួយ។
១. ការពិនិត្យអេកូមានគ្រោះថ្នាក់ ឬសុវត្ថិភាពដល់ទារកក្នុងផ្ទៃ?
គ្មានមាត្រដ្ឋានណា ដែលបានអះអាងថា មានគ្រោះថ្នាក់ដល់មាតា និងទារកក្នុងគភ៌ទេ។
២.អេកូសាស្ត្រគឺជាអ្វី?
គឺគ្មានអ្វីក្រៅពីការបង្ហាញពីប្រេងកង់របស់សុខភាពទារកឡើយ កាលណាប្រេកង់មានកម្ពស់កាន់តែកាន់ខ្ពស់ នោះសុខភាពទារកនៅក្នុងគភ៌កាន់តែមានសុវត្ថិភាព និងការរីកលូតលាស់របស់ទារកនៅក្នុងគភ៌តែប៉ុណ្ណោះ។
៣.ការស្កេនអេកូ ជួយអ្វីបានខ្លះ?
ការស្កេនអេកូ គឺអាចជួយពិនិត្យឱ្យឃើញភាពមិនប្រក្រតីនានា នៅក្នុងសម្បុកស៊ុត ទឹកភ្លោះ និងសុកបានផងដែរ។
៤.ហេតុអ្វីបានជាពិនិ្យអេកូមានសុវត្ថិភាព?
ការពិនិត្យអេកូ គឺមិនមានជាតិវិទ្យុសកម្មដែលបណ្ដាលឱ្យប៉ះពាល់អាក្រក់ដល់គភ៌ដូចជាការស្កេន X ray ឬ CT scan ឡើយ។
៥.តើវាអាចមើលឃើញជំងឺគ្រោះថ្នាក់ដ៏ទៃទៀតបានទេ?
ការសិក្សានៅពេលបច្ចុប្បន្ននេះ បានអះអាងថា ការធ្វើអេកូសាស្ត្រ អាចមើលឃើញពីការបង្កកំណើតរបស់រោគមហារីក និងបញ្ហាវិវឌ្ឃមេរោគនានាបាន នៅក្នុងគភ៌។
៦.ប្រការគួរប្រុងប្រយ័ត្ន
ការពិនិត្យអេកូច្រើនជាពិសេស គឺជារឿងមិនសូវល្អប៉ុន្មានដែរ ប្រសិនបើញឹកញយខុសធម្មតា ព្រោះកត្តានៃកម្ដៅពន្លឺកាំរស្មីរបស់អេកូ អាចបង្កផលអាក្រក់ដល់ទារកនៅក្នុងផ្ទៃ ហើយនៅពេលតែកម្ដៅបានបន្ថែមខ្លាំង នោះអាចហុចផលដល់ឆ្អឹង ការដកដង្ហើម របស់ទារកមានការចុះអន់ខ្សោយ ក៏ប៉ុន្ដែវាគ្មានគ្រោះថ្នាក់នៅពេលដែល ធ្វើការពិនិត្យអេកូតាមការកំណត់របស់គ្រូពេទ្យ៕