រដូវបុណ្យទានស្ត្រីតាំងគភ៌ សូមប្រុងប្រយ័ត្នផ្សែងធូប ព្រោះមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ

0
49

ដូចដែលបានដឹងហើយថា រដូវកាលនេះគឺជារដូវកាលបុណ្យទាន ជារដូចបុណ្យភ្ជុំបិណ្ឌ ដែលប្រជាជនខ្មែរក្មេងចាស់ ប្រុសស្រីម្នីម្នារក្នុងការយកចង្ហាន់ទៅប្រគេងព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តអារាម។ យ៉ាងណាមិញ នៅតាមទីវត្តអារាមគឺមានសភាពអាប់អ៊ួរទៅដោយផ្សេងធូប ដែលបានដុតជាច្រើនដើមចាប់តាំងពីព្រឹក រហូតដល់ចង្ហាន់ថ្ងៃត្រង់។

តើស្ត្រីតាំងគភ៌ធ្លាប់បានដឹងទេថា ផ្សែងធូបមានផលប៉ះពាល់អាក្រក់អ្វីខ្លះដល់សុខភាពអ្នក និងបុត្រដែលនៅក្នុងផ្ទៃយ៉ាងណាខ្លះ?

ដំបូងអ្នកគួរជ្រាបដឹងថា នៅក្នុងធូបមួយដើមមានផ្ទុកដោយសារធាតុគីមីជាច្រើនដូចជា កាបូម៉ូណុកស៊ីន ស៊ុលផួឌីអុកស៊ីត ស្ព័នធ័រ សារធាតុក្លិន និងសារធាតុម៉្យាងទៀតដែលមានឈ្មោះថា Formaldehyde ដែលជាសារធាតុបង្ករគ្រោះថ្នាក់ដល់រាងកាយនិងសួត។

បើតាមការស្រាវជ្រាវមួយបានលើកឡើងថា ស្ត្រីតាំងគភ៌ដែលស្រូបយកផ្សែងធូបច្រើនចូលទៅក្នុងរាងកាយនោះ និងប្រឈមមុខមហារីក ជំងឺរលាកស្បែក ជំងឺសួត ព្រមទាំងជាតិពុលរបស់ផ្សែងធូបអាចនិងប៉ះពាល់ដល់ប្រសីភ្នែក និងបុត្រនៅក្នុងផ្ទៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here