ក្លាយខ្លួនជាមាតាមួយរូប គឺជាពេលវេលាដែលរំភើប រំជួលអារម្មណ៍ជាងគេ ហើយអាចនឹងរវើរវាយច្រើន ប្រសិនបើការមានបុត្រនេះ ជាគ្រាដំបូងរបស់អ្នកម្ដាយ។ អ្នកធ្លាប់ដឹងទេថា អម្លុងពេលតាំងគភ៌ ៩ ខែ មានរឿងអ្វីកើតឡើង និងប្រែរប្រួលខ្លះចំពោះរាងកាយរបស់អ្នក ? មានមនុស្សមួយចំនួនបានប្រាប់ថា មានអាការប្រែរប្រួលត្រង់តំបន់ដើមទ្រូង សុដន់ និងក្បាលសុដន់ ហើយសម្រាប់ស្ត្រីមួយចំនួនទៀតអាចនឹងចេញទឹកដោះតិចៗ ហើយមានព័ណ៌លឿងៗ ព្រោះដោយសារតែសារធាតុអាហារចិញ្ចឹមដែលមានភាពសម្បូរឱ្យដល់ទារក និងបំពង់ឈាមដែលអាចផ្លាច់ប្ដូរចរន្ដឈាមបានប្រសើរឡើង។
ស្ត្រីតាំងគ័ភ៌ អាចផ្លាស់ប្ដូព័ណ៌សុដន់ នៅអម្លុងពេលត្រីមស ហើយក្បាលសុដន់់នឹងប្ដូរទៅជាព័ណ៌ស៊ីជម្ពូបានផងដែរ។ តើមានមូលហេតុអ្វីទើបបណ្ដាលឱ្យរាងកាយស្ត្រីតាំងគភ៌ផ្លាស់ប្ដូរបានយ៉ាងដូច្នោះ?
១.អរម៉ូន
ក៏ដូចគ្នានោះដែរ ការផ្លាស់ប្ដូរកន្លែងណាមួយនៃរាងកាយរបស់ស្ត្រីតាំងគភ៌ គឺអាចកើតឡើងដោយសារបម្រែបម្រួលរបស់អរម៉ូន ទាំងអរម៉ូន និងអរម៉ូនអេស្ត្រូជេន ដែលជាអរម៉ូនកត្តាលីករជំរុញការផលិតទឹកដោះ ព័ណ៌សក់ ព៏ណ៌ស្បែក និងមានការផលិតមេឡានីន ដែលនៅលើក្បាលស្បែកសុដន់ទៀតផងដែរ។
២.ការបះនឹងពន្លឺព្រះអាទិត្យ
បើទោះបីជាមានការសិក្សាមួយដែលបានអះអាងថា ការទទួលយកនូវពន្លឺព្រះអាទិត្យក្នុងរយៈពេលវេលាដែលច្រើនពេក នោះអាចនឹងបណ្ដាលឱ្យក្បាលសុដន់របស់ស្ត្រីតាំងគភ៌ប្រែរជាខ្មៅជាំបាន ។
៣.របបអាហារ
ករណីនេះ ក៏ជាផ្នែកមួយដែលបណ្ដាលឱ្យក្បាលសុដន់ស្ត្រីប្រែព័ណ៌បានផងដែរ ព្រោះអាហារមានសារធាតុចិញ្ចឹមជាច្រើន ដែលចម្រើនដល់សុខភាពរបស់ស្ត្រីតាំងគភ៌ និងទារកផងដែរ។
៤.តើសុដន់នឹងប្រែព័ណ៌កនុងរយៈពេលប៉ុន្មាន?
អ្នកជំនាញបាននិយាយថា ការប្រែព័ណ៌សុដន់ ក្បាលសុដន់ របស់ស្ត្រីតាំងគភ៌ គឺកើតឡើងក្នុងរយៈពេលតែមួយរយៈប៉ុណ្ណោះ ព្រោះនោះជាការបញ្ជាក់ពីការទទួលយក និងផលិតភាពសម្បូររបស់ទឹកដោះដែលហុចផលល្អ នៅពេលក្រោយប្រសូតតែប៉ុណ្ណោះ បន្ទាប់មកសភាពសុដន់របស់ស្ត្រីតាំងគភ៌នឹងវិលមករកសភាពដើមវិញ៕