តាំងគភ៌ពិសាភេសជ្ជៈប៉ូវកម្លាំង មានគ្រោះថ្នាក់ដល់ទារកទេ?

0
35

ភេសជ្ជៈប៉ូវកម្លាំងមានសុវត្ថិភាពពេលពិសានៅអម្លុងពេលតាំងគភ៌ដែរឬទេ? ជាទូទៅអ្នករាល់គ្នាអាចអានការណែនាំ ឬវត្ថុធាតុដែលបានផ្សំនៅក្នុងភេសជ្ជៈប៉ូវកម្លាំងមួយកំប៉ុង ដែលអ្នកអាចពិសា និងមិនគួរពិសានៅអម្លុងពេលតាំងគភ៌។ ក៏ប៉ុន្ដែស្ត្រីពពោះមានភាពប្រថុយប្រថាណបន្ដិចមុនទទួលទាន ឬពិសាភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ព្រោះអាចមានហានិភ័យគ្រោះថ្នាកអាក្រក់ដល់គភ៌។

១.ភេសជ្ជៈប៉ូវកម្លាំងមានអ្វីខ្លះ?
ភាគច្រើនគឺមាន វីតាមី B សារធាតុ Carbs និងជាពិសេសគឺមានជាតិកាហ្វេអ៊ីនច្រើន ។ ដូច្នោះតើ វីតាមី B និងសារធាតុ Carbs មានគ្រោះថ្នាក់ចំពោះគភ៌មែនទេ? ចម្លើយងាយៗ គឺមិនមានផលប៉ះពាល់ទេ ក៏ប៉ុន្ដែជាតិកាហ្វេអ៊ីនទៅវិញទេ ដែលមានផលមិនសូវល្អសម្រាប់គភ៌ ពោលគឺ មិនសូវល្អនៅអម្លុងតាំងគភ៌តែម្ដង។

២.តើស្ត្រីពពោះគួរពិសាបរិមាណច្រើនប៉ុន្មាន?
យល់ល្អគឺពិសាភេសជ្ជៈប៉ូវកម្លាំងណាដែលមានកម្រិតជាតិកាហ្វេអ៊ីនត្រឹមតែ 200 មីលីក្រាម តែមិនគួរទទួលទានច្រើនក្នុងអម្លុងពេល 24 ម៉ោងនោះទេ ព្រោះមិនល្អដល់សុខភាពឡើយ ។ ប្រសិនបើស្ត្រីពពោះញៀននឹងពិសាភេសជ្ជៈប៉ូវកម្លាំងគួរតែរកប្រភេទណាមួយដែលគ្មានជាតិកាហ្វេអ៊ីនតែម្ដងទៅ។

៣.ចុះស្ត្រីពពោះអាចពិសានៅក្នុងស្ថានភាពអារម្មណ៍បែបណា?
ការពិសាភេសជ្ជៈប៉ូវកម្លាំង អាចសម្រួលបញ្ហាអារម្មណ៍តាណតឹង និងឈឺក្បាលបានក៏ពិតមែន តែសម្រាប់ស្ត្រីពពោះគឺ មានបញ្ហាចំពោះតែបរិមាណសារជាតិកាហ្វេអ៊ីនតែប៉ុណ្ណោះ។

៤.មានគ្រោះថ្នាក់ដល់ទារកទេ?
យ៉ាងណាក្ដីជាតិកាហ្វេអ៊ីនបានហុចផលអវជ្ជមានចំពោះការចម្រើនលូតលាស់របស់ទារកដែលនៅក្នុងផ្ទៃ និងអាចបណ្ដាលឱ្យការដង្ហើមរបស់ទារក មានស្ថានភាពស្ទះៗខ្យល់ ក៏ដូចគ្នានឹងម្ដាយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here