៤ចំណុចបញ្ជាក់ថា អ្នកជិតដល់ពេលសម្រាលកូនហើយ

0
151
A woman in 9th months of pregnancy pats her belly gently at living room.

នៅពេលមានផ្ទៃពោះ ស្ត្រីត្រូវឆ្លងកាត់ឧបសគ្គជាច្រើនមិនចេះចប់មិនចេះហើយ រហូតដល់ថ្ងៃសម្រាល។ ប៉ុន្តែ មុននឹងទារកចាប់កំណើត អ្នកម្តាយគ្រប់រូបក៏ត្រូវដឹងពីសញ្ញាមួយចំនួនផងដែរ ដើម្បីត្រៀមខ្លួនទៅមន្ទើរពេទ្យទាន់ពេលវេលា។

ខាងក្រោមនេះ ជាសញ្ញា៤យ៉ាង ដែលបញ្ជាក់ថា អ្នកជិតដល់ពេលសម្រាលហើយ៖

ស្បូនកន្ត្រាក់ ខ្លាំង
ស្ត្រីភាគច្រើនតែងតែមើលរំលងសញ្ញាមួយនេះ ជាពិសេសអ្នកដែលទើបនឹងមានកូនដំបូង។ ប៉ុន្តែ បើស្បូនរបស់អ្នកមានចលនាកន្ត្រាក់ខ្លាំងៗ ហើយញឹកញាប់ក្នុងសប្តាហ៍ចុងក្រោយ បានន័យថា អ្នកដល់ពេលវេលាដែលត្រូវសម្រាលហើយ។

បែកទឹកភ្លោះ
ការបែកទឹកភ្លោះនឹងកើតមានឡើង នៅពេលដែលសាច់ដុំស្បូនធ្វើចលនាកន្ត្រាក់ញឹកញាប់ពេក។ ដូច្នេះ ប្រសិនបើអ្នកមានសញ្ញាមួយនេះ គួរតែប្រញាប់ទៅមន្ទើរពេទ្យឲ្យបានឆាប់។

ឈឺខ្នងក្រលៀន និងខ្នង
ប្រសិនបើ ពេលសម្រាលកាន់តែខិតចូលមកដល់ ក្រលៀន និងខ្នង ក៏កាន់តែខ្លាំងឈឺចាប់ខ្លាំងឡើងដែរ។ បញ្ហានេះកើតឡើងដោយសារតែសាច់ដុំ និងសន្លាក់ឆ្អឹងចាប់ផ្តើមលាតសន្ធឹង ដើម្បីត្រៀមខ្លួនសម្រាប់ពេលសម្រាលកូន។

ស្បូនបើកចំហរធំ
នៅក្នុងសប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះ រាងកាយរបស់ស្ត្រីនឹងត្រៀមជាស្រេចដើម្បីរុញច្រានកូនចេញមកក្រៅ។ ដូច្នេះ ដំណាក់កាលចុងក្រោយនេះ អ្នកទៅត្រួតពិនិត្យពោះឲ្យបានត្រឹមត្រូវ ដើម្បីឲ្យគ្រូពេទ្យថ្លឹងថ្លែងពីភាពចំហររបស់ស្បូនបានច្បាស់។

ដូច្នេះហើយ ប្រសិនបើអ្នកសង្តេតឃើញមានរោគសញ្ញាណាមួយដូចខាងលើនេះ ត្រូវត្រៀនខ្លួនទៅមន្ទើរពេទ្យជាប្រញាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here