ដោយផ្អែកទៅលើការសិក្សាអស់រយៈពេលដ៏យូររបស់អ្នកស្រាវជ្រាវ ទៅលើក្មេងវ័យជំទងប្រហែលជា ១០,០០០នាក់ អំពីការប្រើប្រើគ្រឿងស្រវឹង កញ្ឆា និងថ្នាំជក់ បានរកឃើញថា កុមារកើតចេញពីម្តាយដែលទទួលទានសាច់ច្រើនពេកក្នុងអំឡុងពេលតាំងគភ៌ មានទំនោរក្លាយទៅជាមនុស្សចូលចិត្តគ្រឿងស្រវឹង ជក់កញ្ឆា ឬបារី នៅវ័យ១៥ឆ្នាំ បើធៀបទៅនឹងអ្នកម្តាយដែលទទួលទានសាច់តិចតួច ឬមិនទទួលទាន។
អ្នកស្រាវជ្រាវបានបង្ហាញថា ស្ត្រីមិនបរិភោគសាច់ ភាគច្រើនទទួលបានវីតាមីន B12 ទាប ដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលទារក។
វាជារឿងចាំបាច់ណាស់ ដែលស្ត្រីត្រូវទទួលទានសារធាតុចិញ្ចឹមទាំងអស់ក្នុងអំឡុងពេលតាំងគភ៌ ដូចជា ជាតិដែក វីតាមីន B12 និងជាតិកាល់ស្យូម។ ស្ត្រីតាំងគភ៌ ដែលចូលចិត្តបរិភោគបន្លែ ប្រហែលជាពិបាកក្នុងការទទួលបានវីតាមីន B12 គ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ការអភិវឌ្ឍខួរក្បាលកុមារ ហើយសារធាតុចិញ្ចឹបែបនេះ ច្រើនតែមាននៅក្នុងសាច់។
អ្នកស្រាវជ្រាវបានធ្វើការវិភាគថា ក្មេងវ័យជំទង់ ដែលកើតពីផ្ទៃម្តាយមិនចូលចិត្តបរិភោគបន្លែ មានទំនោរក្លាយជា អ្នកចូលចិត្តស្រា ប្រើប្រាស់កញ្ឆា និងជក់បារីជារៀងរាល់ថ្ងៃ។
ការស្រាវជ្រាវក៏បានរកឃើញដែរថា ដើម្បីជៀសវាងមិនឲ្យមានបញ្ហាបែបនេះកើតឡើងចំពោះកុមារ អ្នកម្តាយគួរកាត់បន្ថយការទទួលទានសាច់៕