នៅពេលតាំងគភ៌ ញ៉ាំថ្នាំពន្យារកំណើត មានបញ្ហាអ្វីកើតឡើង?

0

ពិតប្រាកដណាស់ គ្មានស្ត្រីណាម្នាក់បានដឹងថា ខ្លួនកំពុងតាំងគភ៌ ខណៈដែលនាងកំពុងតែប្រើប្រាស់ថ្នាំពន្យារកំណើតឡើយ ។ នៅក្នុងករណីខ្លះការតាំងគភ៌អាចកើតឡើងបាន នៅក្នុងករណីដែលបានប្រើថ្នាំពន្យារកំណើត ដោយស្ត្រីពពោះមិនបានដឹងខ្លួនជាមុនថា នាងកំពុងតែតាំងគភ៌ ហើយនឹងកំពុងប្រើប្រាស់ថ្នាំទៅតាមការកំណត់នៃថ្នាំ ក៏ប៉ុន្ដែយ៉ាងមិញបញ្ហានេះ អាចកើតឡើងចំពោះស្ត្រីដែលមិនមានប្រាថ្នាចង់បានបុត្រ និងកំណត់ពេលវេលាយកបុត្រ។ ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងករណីខាងលើនេះ តើវាអាចមានគ្រោះថ្នាក់ដល់ទារកដែលកំពុងតែចាប់កំណើតដែរឬទេ?

១.តើមានគ្រោះថ្នាក់អាក្រក់ដែលឬទេ?
ខណៈបច្ចុប្ប​ន្ននេះ នៅមិនទាន់មានភស្តុតាងណាមួយដែលបានអះអាងថា ថ្នាំពន្យាកំណើតអាចបង្កគ្រោះថ្នាក់អាក្រក់ដល់ទារកនៅក្នុងផ្ទៃបានឡើយ។

២.តើអ្នកជំនាញសុខភាព ឬគ្រូពេទ្យ មានការពឹក្សាបែបណា?
អ្នកជំនាញសុខភាពបានពោលថា ការប្រថុយប្រថាណនៃការតាំងគភ៌ក្រៅស្បូន អាចមានឱកាសកើតឡើង ប្រសិនបើស្ត្រីនោះនៅតែបន្ដប្រើថ្នាំពន្យារកំណើត ដោយនាងមិនបានដឹងខ្លួនសោះ ថានាងកំពុងតាំងគភ៌។

៣.តើមានហានិភ័យអ្វីខ្លះ?
បើទោះបីជាមនុស្សជាច្រើនបានគិតថា ហានិភ័យនោះអាចកើតឡើងនៅពេលក្រោយប្រសូតបុត្រមុនកំណត់ នោះទារកមានគីឡូតិច ហើយត្រូវមានការចិញ្ចឹមនៅក្នុងកែវរបស់ទារក តែយ៉ាងណាមិញ អ្នកជំនាញសុខភាពបានប្រាប់ថា ហាននិភ័យគឺមានអាត្រាទាបបំផុត។

៤.តើគួរពឹក្សាជាមួយពេទ្យអំពីអ្វីខ្លះ?
បើទោះបីជាហានិភ័យមានតិចយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសង្ស័យថា មានកូនហើយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ សូមការណែនាំអំពីសុខភាព ការឈប់ប្រើប្រាស់ថ្នាំពន្យារកំណើត ព្រមទាំងពិគ្រោះអំពីគម្រោងនៃការយកបុត្រផងដែរ៕