ក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់មនុស្សស្រីនឹងមានការប្រែប្រួលជាច្រើនយ៉ាង រួមទាំងអ័រម៉ូន លំហូរឈាម និងការរីកអាងត្រគៀកជាដើម។ ក៏ប៉ុន្តែ ប្រសិនបើខណៈនេះមានបញ្ហាហូរទឹករំអិលចេញមកក្រៅតាមរយៈទ្វារមាស តើវាជារឿងគួរឲ្យបារម្ភឬយ៉ាងណា? តាមពិតទឹករំអិលដែលមានពណ៌សគឺជារឿងធម្មតា ក៏ប៉ុន្តែបើទឹករំអិលមានពណ៌ខុសពីនេះ អាចបង្ហាញថា អ្នកកំពុងតែឆ្លងរោគ។
ខាងក្រោមនេះ គឺជាការបង្ហាញរបស់លោកបណ្ឌិត Sangeeta Agarwal អំពីការហូរទឹករំអិលចេញពីទ្វារមាសដែលមានបញ្ហា៖
ទឹករំអិលពណ៌ស ហើយមានក្លិនអាក្រក់
ការហូរទឹករំអិល គឺជារឿងធម្មតានោះទេសម្រាប់មនុស្សស្រីដែលមានផ្ទៃពោះ ដោយសារតែអ័រម៉ូនមានការប្រែប្រួល។ ប៉ុន្តែប្រសិនបើទឹករំអិលមានក្លិនមិនល្អ ឬរមាស់ បង្ហាញថា ទ្វារមាសកំពុតែមានបញ្ហាឆ្លងមេរោគហើយ។
មានពណ៌ដូចជាខ្ទុះ
ការបញ្ចេញអ័រម៉ូនក្នុងអំឡុងពេលមានផ្ទៃពោះ អាចមានការកើនឡើងនៃការប្រមូលផ្តុំបាក់តេរីនៅក្នុងតំបន់ទ្វារមាស។ លើសពីនេះទៅទៀត ការប្រមូលផ្តុំនៃបាក់តេរីអាចរំខានដល់តុល្យភាពនៃបាក់តេរីល្អ និងធ្វើឲ្យមានការកើនឡើងនៃការឆ្លងមេរោគ។ ហេតុនេះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់ ប្រសិនបើអ្នកសម្គាល់ឃើញបែបនេះ។
ទឹករំអិលពណ៌ស ប្រែជាពណ៌លឿង
ការកើនឡើងនៃកម្រិតអ័រម៉ូន estrogen និងអ័រម៉ូន progesterone នៅក្នុងរាងកាយ អាចបង្កឲ្យមេរោគផ្សិតមានឱកាសលូតលាស់នៅក្នុងទ្វារមាស នេះជាមូលហេតុដែលធ្វើឲ្យទឹករំអិលប្រែលទៅជាពណ៌លឿង។ ប្រសិបើការហូរទឹករំអិលបែបនេះ អមទៅដោយភាពរមាស់ ឬឈឺចាប់ទៀតនោះ សូមប្រញាប់ទៅពីគ្រោះជាមួយគ្រូពេទ្យភ្លាម៕