ងអំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវការទទួលទានអាហារដែលសម្បូរប្រូតេអ៊ីន វីតាមីន និងសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ដើម្បីជួយជំរុញដល់ការលូតលាស់កូននៅក្នុងផ្ទៃ ហើយព្រមទាំងជួយឲ្យរាងកាយមានសុខភាពល្អផងដែរ។ ហេតុដូច្នេះហើយ ស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែចេះជ្រើសរើសអាហារដែលល្អបំផុតសម្រាប់ទទួលទានប្រចាំថ្ងៃ។
១.ផ្តាខាត់ណាពណ៌ខៀវ
បន្លែពណ៌បៃតងមួយប្រភេទនេះ សម្បូរទៅដោយកាល់ស្យូម អាស៊ីតហ្វូលិក ជាតិសរសៃ និងវីតាមីនC ដែលស្ត្រីមានផ្ទៃពោះត្រូវការជាចាំបាច់។
២.ចេក
ចេក ត្រូវបានគេចាត់ទុកថាជាផ្លែដ៏ល្អបំផុតសម្រាប់ជំនួយសុខភាព ជាពិសេសសារធាតុប៉ូតាស្យូមរបស់វាង អាចផ្តល់ថាមពលសម្រាប់ស្ត្រីមានផ្ទៃពោះ។
៣.ស៊ុត
ស៊ុតស្ងោរ គឺជាប្រភពប្រូតេអ៊ីនដ៏ចាំបាច់សម្រាប់ជួយជំរុញបន្ថែមដល់ការលូតលាស់របស់កូនក្នុងផ្ទៃ ហេតុនេះអ្នកម្តាយគួរតែទទួលទានមួយថ្ងៃឲ្យបាន ១០ក្រាម។
៤.សណ្តែក
ពពួកសណ្តែក មិនថាសណ្តែកគួរ ឬសណ្តែកបារាំងនោះទេ សុទ្ធតែសម្បូរប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ដូចគ្នា។ សារធាតុទាំងនេះ អាចជួយប្រយុទ្ធប្រឆាំងនឹងការទល់លាមក ហើយអាចជួយឲ្យស្ត្រីមានផ្ទៃពោះមានសុខភាពល្អថែមទៀត៕