ស្ត្រី​មាន​ផ្ទៃពោះ ហាម​ញេច​មុន​ដាច់ខាត

0
1

មាន​រាប់រយ​សំណួរ​ដែល​ចោទ​សួរថា ស្ដ្រី​ពេល​កំពុង​ពពោះ​អាច​ញេច​មុន​បានទេ? ជា​សំណួរ​ដែល​អ្នក​ម្ដាយ​កំពុង​ឆ្ងល់ និង​ភ័យខ្លាច​កើតមុន​ខណៈ​ពពោះ តើ​គួរ​ដោះស្រាយ​បញ្ហា​នេះ​យ៉ាងដូចម្ដេច? ខាងក្រោម​នេះ​ជា​ចម្លើយ​ដែល​អ្នក​ត្រូវ​យល់ដឹង ។

បញ្ហា​រឿង​មាន​មុន​ជាមួយ​ស្ដ្រី​ពរ​ពោះ ជឿថា​ស្ដ្រី​ជាច្រើន​មាន​ក្ដីកង្វល់​ណាស់ ជាពិសេស​អ្នក​ម្ដាយ​ដែល​ចូលចិត្ត និង​ស្រលាញ់​ភាពស្រស់ស្អាត ច្បាស់​ជា​នៅ​មិន​សុខ បក់​មិន​ល្ហើយ​ឡើយ ទើប​បញ្ហា​រឿង​មុខ​ឡើង​មុន​មួយ​នេះ ចំពោះ​ស្ដ្រី​មាន​ផ្ទៃពោះ​គឺជា​រឿង​ធម្មតា​ទេ ស្ដ្រី​ខ្លះ​ឡើង​មុន​ច្រើន ខ្លះទៀត​មានមួយៗ ហើយ​ខ្លះទៀត​ឡើង​មុន​ជា​ប្រភេទ​មុនតូចៗល្អិត ព្រោះថា​នេះ​ជា​បម្រែបម្រួល​នៃ​អ័រម៉ូន ខណៈដែល​អ្នក​កំពុង​ពពោះ​នោះ​ហើយ ជា​ពេលវេលា​ដែល​អ័រម៉ូន​អ្នក​ប្រែប្រួល​ខុសធម្មតា ស្ដ្រី​ខ្លះ​មាន​អ័រម៉ូន​ឡើង​ច្រើន តួយ៉ាង​ដូចជា​ស្ដ្រី​មានកូន​ភ្លោះ​ជាដើម ។ យ៉ាងណាមិញ ស្ដ្រី​ដែល​មិនទាន់មាន​ផ្ទៃពោះ​ចូលចិត្ត​ញេច​មុនរឿយៗ តែ​មកដល់​ពេល​មាន​ផ្ទៃពោះ​ទើប​សង្ស័យថា តើ​ខ្លួន​អាច​ញេច​មុន​បាន​ដែរឬទេ ?

 

ចម្លើយ​នោះ​គឺ អ្នក​គួរតែ​ប្រើការ​ព្យាបាល​មុន​ដោយ​ការ ប្រើ​ម្ជុលចាក់ ហាម​ប្រើ​ដៃ ឬ​ប្រដាប់​ញេច​មុន​ដាច់ខាត ព្រោះថា​ការធ្វើ​បែប​នោះ​អាចមាន​ផលប៉ះពាល់​ដល់​សរសៃរ​ឈាម ដែល​ជាមាន​សរសៃរ​រំញោច​ទៅដល់​ខួរក្បាល។ អ្នក​គួរតែ​ប្រើ​ម្ជុលចាក់​ទំ​លុះ​បរិវេណ​មុខមុនតិចៗ ឬសើរៗ ព្រោះ​កាលណា​ចាក់​បំបែក​មុខមុន​ខ្លាំង អ្នក​អាចនឹងទទួល​រង​នូវ​ការឈឺចាប់​ខ្លាំង​ផងដែរ ។ ហើយ​វិធីសាស្ដ្រ​ដែល​ល្អ​នឹងមាន​ប្រសិទ្ធ​ភាពខ្លាំង​បំផុត នោះ​គឺ ទៅរក​គ្រូពេទ្យ​ជំនាញ​ក្នុងការ​ថែរក្សា​មុន នឹង​ព្យាបាល​ស្បែក​មុខ​របស់​អ្នក​ផងដែរ ។

 

គួរបញ្ជាក់​ផងដែរ​ថា ការថែរក្សា​ព្យាបាល​មុខមុន​ចំពោះ​ស្ដ្រី​មាន​ផ្ទៃពោះ ជា​រឿង​គួរ​ប្រយ័ត្នប្រយែង​បំផុត ហើយ​ស្ដ្រី​មាន​ផ្ទៃពោះ​គឺ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​លេប ឬ​ផឹកថ្នាំ​ព្យាបាល​មុន​គ្រប់​ប្រភេទ ព្រោះ​វា​មាន​ផលប៉ះពាល់​ដល់​កូន​នៅក្នុង​ផ្ទៃ ហើយ​បើ​ស្ដ្រី​ដែល​រៀប​នឹងមាន​គម្រោង​យក​កូន គឺ​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​បំបាត់​មុន​រយៈពេល ១ ខែ មុន​មានកូន ប្រសិនបើ​ស្ដ្រី​ដែល​ទើបនឹង​ឆ្លងទន្លេ​ហើយ​វិញ គឺ​អនុញ្ញាតិ​ឲ្យ​ប្រើ​ថ្នាំ​បំបាត់​មុន​បាន​លុះត្រាតែ ១ ខែក្រោយ​កើតកូន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here