ការញាុំអាហារពេលព្រឹករបស់ស្ត្រីមានផ្ទៃពោះគឺជារឿងសំខាន់បំផុត

0
1

ហេតុអ្វី អាហារ​ពេលព្រឹក​ត្រូ​វា​បាន​គេ​ចាត់ទុកជា​អាហារ​ដ៏​សំខាន់ នៅក្នុង​ចំណោម​អាហារ​ទាំង៣ពេល?

នៅក្នុងពេល​មាន​ភ​គ៌ ស្ត្រី​ត្រូវការ​រប​អាហារ​បន្ថែម​កាន់តែច្រើន​ដើម្បី​បំពេញតម្រូវការ​លូតលាស់​របស់​ទារក​ក្នុង​ភ​គ៌ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិនបាន​ទទួលទាន​យឺត​ពេល ឬ​រំលង​អា​ហ​មួយពេល​នេះ មិន​ត្រឹមតែ​អ្នក​ខ្លួនឯង​នោះទេ​ដែល​ស្រែក​ឃ្លាន សូម្បីតែ​ទារក​ក្នុង​ភ​គ៌​មាន​ផលប៉ះពាល់​ដែរ។

 

 

ស្ត្រី​មានគភ៌​ភាគច្រើន​តែងតែ​រំលង​អាហារ​ពេលព្រឹក ដោយសា​តែ​ការ​ចាញ់​ក្អួតចង្អោរ ឬ​ពិបាក​អង្គុយ​មិនកើត។ តែ​ទោះជា​យ៉ាងណា អ្នក​មិនគួរ​រំលង​អាហារ​ពេលព្រឹក​ឡើយ ព្រោះ​នៅពេល​យប់​រយៈពេល ៩ទៅ១២ម៉ោង សារធាតុចិញ្ចឹម​ដែល​ស្តុក​ទុក​ត្រូវ​ប្រើ​អស់ហើយ ដូច្នេះ​រាងកាយ​របស់​អ្នក និង​ទារក​នៅក្នុង​គភ៌​ត្រូវការ​សារធាតុចិញ្ចឹម​ថ្មី​បន្ថែមទៀត។

 

ប្រសិនបើ​ការ​ចាញ់កូន រារាំង​ដល់​ការទទួល​ទាន​អាហារ​ពេលព្រឹក អ្នក​ត្រូវ​ព្យាយាម​ញ៉ាំ​អាហារ​អ្វីដែល​មិន​ធ្វើ​ឲ្យ​ក្អួតចង្អោរ។ ការព្យាយាម​ញ៉ាំ​អាហារ​ពេលព្រឹក​ឲ្យ​បាន​ត្រឹមត្រូវ ទើប​អ្នក និង​ទារក​ក្នុង​គភ៌​មាន​សុខភាព​ល្អ ហើយ​ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ក៏​ជា​វិធី​កាត់បន្ថយ​បញ្ហា​ចាញ់​ផងដែរ។ មិនតែប៉ុណ្ណោះ ការទទួល​ទាន​អាហារ​ពេលព្រឹក​ទាន់ពេល ក៏​អាចជួយ​បំ​លែង​អាហារ​ទៅជា​ថាមពល ហើយ​រក្សា​តុល្យភាព​ជាតិ​ស្ករ អ៊ាំ​ង​ស៊ុយ​លីន អាស៊ីត​ខ្លាញ់ និង​ក្លុយកូស​នៅក្នុង​ឈាម​ផងដែរ។

 

ការសិក្សា​មួយ​ដែល​បាន​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Lancet បានចង្អុលបង្ហាញ​ថា ការ​រំលង​អាហារ​ពេលព្រឹក​ជាពិសេស​ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​ការ​មានគភ៌ អា​ចប​ណ្តោ​ល​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​ទារក និង​មានការ​ឈឺចាប់​ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here