ពិតមែន​ទេ!!មើលរូប​ក្មេងស្អាតៗពេល​ពពោះ កូន​ប្រសូត​មក​ស្អាត​ដូច?

0
1

ជឿ​ឬទេ ស្ត្រី​តាំង​គភ៌ទាំងឡាយៗអើយ អ្នក​ធ្លាប់បាន​ស្ដាប់ឮ​ពាក្យ​ពេជ្រ​អស់ទាំងនោះ​ដែរឬទេ? ឮ​ចេញពី​មនុស្ស​ចាស់​ទាំងពួង​ថា នៅក្នុង​អម្លុងពេល​តាំង​គភ៌ ឱ្យ​ត្រូវ​ទិញ​រូបក្មេងស្អាតៗ គួរឱ្យ​ស្រលាញ់ មក​បិទ​ជាប់​ជញ្ជាំង​បន្ទប់ ជាច្រើនរូប ដើម្បីឱ្យ​អ្នក​ម្ដាយ​កំពុង​ពពោះ បាន​សម្លឹង​មើលឃើញ​ជា​រៀងរាល់ថ្ងៃ រហូតដល់​ថ្ងៃ​ប្រសូត នឹងធ្វើ​ឱ្យ​កូន​ប្រសូត​មក​មានមុខមាត់​ស្អាត​ដូច​នៅក្នុង​រូបនោះ និង​ហាម​រិះគន់ ក្មេង​ណា​ដែលមាន​ភាពមិនប្រក្រតី និង​ពិកា ឬ​អន់​សតិបញ្ញា ព្រោះថា តាម​ការ​ចំណាំ​នេះ ខ្លាច​កូន​កើតមក​មាន​សភាព​ដូច​ក្មេង​ទាំងនោះ។

ខាង​ផ្នែក​វិទ្យាសាស្ត្រ​បាន​ពិសោធន៍​រកឃើញថា ការដែល​កូន​កើតមក​មានមុខមាត់ រូបរាង យ៉ាងណា​នោះ គឺ​ស្ថិតនៅលើ​តំណពូជ​របស់​ឪពុក និង​ម្ដាយ និង​ស្ថិតនៅលើ​កូន​ត្រង់​ថា ហ្សែ​ន​ដែល​ខ្លាំង និង​មក​រួម​ចាប់កំណើត​នៅក្នុង​រាងកាយ​នោះ​ប្រភេទ​យ៉ាងណា។ ហើយ​ចំពោះ​ការដែល​ម្ដាយ​ត្រូវឱ្យ​សម្លឹង​មើលរូប​ក្មេង​ស្អាត គួរឱ្យ​ស្រលាញ់ គឺជា​ការបញ្ជូន​នូវ​សតិអារម្មណ៍​របស់​ឱ្យទៅ​កាន់​កូន ដែល​មិនឱ្យ​ម្ដាយ​មាន​អារម្មណ៍​ខ្វាយខ្វល់ និង​ព្រួយបារម្ភ​ពីមុខ​មាត់ រូបរាង​កូន​តែប៉ុណ្ណោះ ក៏ប៉ុន្ដែ​ជាការ​ចំលង​រូប​ពី​ម្ដាយ​ទៅ​កូន​ទៅវិញ ហើយ​អាចជា​ផ្នែក​មួយ​ជំរុញ​បន្ថែម​ឱ្យ​ហ្សែ​ន​របស់​កូន​បាន​ចំលង​ផ្នែក​ណាមួយ​នៃ​រូបភាព។

 

ជា​ចុងក្រោយ​មាន​ស្ត្រី​ជាច្រើន​នាក់​ដែល​បាន​ពិសោធន៍​របៀបនេះ ព្រមទាំង​សម្រេច​ដូច​ប្រាថ្នា​នៅ​ផ្នែក​ខ្លះ នៃ​មុខមាត់ រូបរាងកាយ​របស់​កូន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here