ចង់ដឹងថាកូនក្នុងពោះកូនប្រុសឬស្រី អត្ថបទនេះអាចជួយអ្នកបាន

0
1

ការ​ពពោះ គឺជា​កំឡុងពេល​រងចាំ​របស់​អ្នក​ម្ដាយ លោកឪពុក គ្រប់រូប​ក្នុង​រយៈវេលា ៩ ខែ ១០ ថ្ងៃ ហើយ​សេចក្ដីរំភើប​ដំបូងបង្អស់​តែ​កើតមានឡើង​នៅ​កំឡុងពេល ៣ ខែ​ដំបូង ព្រោះថា ទាំង​អ្នក​ម្ដាយ និង​លោក​ពុក តែង​ចង់ដឹង​ជាមុន​ថា កូន​ដែល​នៅក្នុង​ផ្ទៃ​មាន​ភេទ​អ្វី ? ស្រី ឬក៏​ប្រុស ? ហើយ​តើ​សមបំណង​ប្រ​ថ្នា​ដែរឬទេ ?

 

នេះ​មិនមែនជា​ក្ដី​ស្រ​ម៉ៃ​ឡើយ ហើយក៏​មិនមែនជា​ការពន្យល់​ដូចជា​ការសម្ដែង​សៀក​ដែរ តែ​គេហទំព័រ Baby and Mom ( មាតា និង ទារក ) នឹង​ជម្រាបជូន​នូវ​សញ្ញា​ទាំង ៦ ដែល​បង្ហាញថា ទារក​ក្នុង​ផ្ទៃ​មាន​ភេទ​ប្រុស ឬ ក៏​ស្រី ឲ្យ​បានដឹង​មុន​ដោយ​មិនចាំបាច់​ឆ្លុះ​អេកូ​ទេ ។

 

 

១.ទឹកនោម

ទឹកនោម របស់​អ្នក​ម្ដាយ​អាច​បញ្ជាក់ប្រាប់​ពី​ភេទ​របស់​កូន​បាន ដោយ​គ្រាន់តែ​ពិនិត្យ​ទឹកនោម​អ្នក​ម្ដាយ​នៅពេល​ព្រឹក​ក្រោកពីដំណេក ប្រសិនបើ​ទឹកនោម​មាន​ព័ណ៌​លឿងខ្ចី នោះ​បញ្ជាក់ថា​អ្នក​ម្ដាយ​មានកូន​ប្រុស ហើយ​បើ​ទឹកនោម​នោះ​មាន​ព័ណ៌​លឿងចាស់ ប្រាកដ​ណាស់​ថា​កូន​នៅក្នុង​ផ្ទៃ​ជា​កូនស្រី​ហើយ ។

 

 

២.ការ​ចាញ់កូន

សង្កេត​តាមរយៈ​ការ​ចាញ់កូន បើតាម​បទ​ពី​សោធន៍​ដែល​អ្នក​ម្ដាយ​នានា​បាន​ប្រាប់ថា កាលណា​មានកូន​ប្រុស​នោះ​អាកា​រៈ​ចាញ់កូន​ខ្លាំង ហើយ​អស់កម្លាំង​ណាស់ ព្រោះ​ឧស្សាហ៍​ចាញ់ ។ រីឯ​កូនស្រី​វិញ មិនសូវមាន​អាកា​រៈ​ចាញ់​ទេ​ហើយ​មិនសូវមាន​អាការប្លែកៗនៅក្នុង​អារម្មណ៍​ឡើយ ។

 

 

៣.លក្ខណៈ​ផ្ទៃពោះ

ចាស់​បុរាណ​ពោលថា បើកាលណា​មានកូន​ប្រុស​នោះ​ពោះ​នាង​រាង​ធំ​ធ្លាក់​បន្ដិច តែបើ​នាង​មានកូន​ស្រី​វិញ នោះ​ពោះ​នាង​មូល​ក្ដុំ​ដូច​ព្រះ​ខែ​ពេញ​វង្ស ។ ពាក្យចាស់​មិនអាច​រំលង​បានទេ បើ​មិន​ជឿ​ក៏​មិនបាន​ដែរ ព្រោះ​មនុស្ស​ចាស់​តែងតែ​យក​បទពិសោធន៍​ដែល​ខ្លួន​មានមក​បង្រៀន​កូន ។

 

 

៤.ដើមទ្រូង

អ្នក​ម្ដាយ​ដែល​សង្កេត​ទេ​ថា កំឡុងពេល​ពពោះ ដើមទ្រូង​របស់​អ្នកមាន​សភាព​ប្លែក​យ៉ាងណាខ្លះ។ ជាទូទៅ​បើ​ដើមទ្រូង​អ្នក​ម្ដាយ​មាន​សភា​ពរីក ឡើង​ធំ​ជាង​មុន​ខុសធម្មតា នោះ​ជា​សញ្ញា​បញ្ជាក់ថា​ជា​កូនស្រី ព្រោះ​ធម្មតា​កូនស្រី​តែងមាន​ដើមទ្រូង​ធំ​ជាង​កូនប្រុស ក៏ប៉ុន្ដែ​បើ​ដើមទ្រូង​មិនមាន​ការប្រែប្រួល​អ្វី​នោះទេ ច្បាស់​ណាស់​គឺជា​កូនប្រុស។

 

 

៥.ស្បែក ក្រចកដៃ សក់

នៅពេល​ពពោះ​អរ​ម៉ូ​ន​អ្នក​ម្ដាយ​តែ​ប្រែប្រួល ដូច្នោះ​អ្នក​ម្ដាយ​គួរ​សង្កេត​ថា​មាន សក់​រលោង​វែង ស្បែក​ស្រស់ថ្លា ក្រចកដៃ​ដុះ​លឿងហើយ​ឆាប់​វែង គឺ​អ្នក​កំពុង​ពពោះ​កូនប្រុស​ហើយ តែបើ​សក់​របស់​អ្នក​ម្ដាយ​ស្អិត ហើយ​ឧស្សាហ៍​រមាស់​ក្បាល មាន​សម្បុរ​ស្បែ​ស្រអាប់ នោះ​បញ្ជាក់ថា កូន​ក្នុង​ផ្ទៃ​ជា​កូនស្រី។

 

 

៦.ចង្វាក់បេះដូង​កូន

លោកឪពុក​អាច​ស្ដាប់​នឹង​រាប់​ចង្វាក់បេះដូង​កូន​បាន ដោយ​ការផ្ទៀងផ្ទាត់​នាទី​របស់​ទ្រនិចនាឡិកា ប្រសិនបើ​ចង្វាក់បេះដូង​លោត​បាន​ត្រឹម ១៤០ នាទី​ដំបូង នោះ​បញ្ជាក់បាន​ថា ជា​កូនប្រុស រីឯ​កូនស្រី​គឺ​ច្រើនជាង ១៤០ នាទី ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here