តាំង​គភ៌​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង មាន​គ្រោះថ្នាក់​ដល់​ទារក​ទេ?

0
1

ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​សុវត្ថិភាព​ពេល​ពិសា​នៅ​អម្លុងពេល​តាំង​គភ៌​ដែរឬទេ? ជាទូទៅ​អ្នក​រាល់គ្នា​អាច​អាន​ការណែនាំ ឬ​វត្ថុ​ធាតុ​ដែល​បាន​ផ្សំ​នៅក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​កំប៉ុង ដែល​អ្នក​អាច​ពិសា និង​មិនគួរ​ពិសា​នៅ​អម្លុងពេល​តាំង​គភ៌។ ក៏ប៉ុន្ដែ​ស្ត្រី​ពពោះ​មាន​ភាព​ប្រថុយប្រថាណ​បន្ដិច​មុន​ទទួលទាន ឬ​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ ព្រោះ​អាចមាន​ហានិភ័យ​គ្រោះថ្នាក​អាក្រក់​ដល់​គភ៌។

 

១.ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​អ្វីខ្លះ?
ភាគច្រើន​គឺមាន វី​តា​មី B សារធាតុ Carbs និង​ជាពិសេស​គឺមាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន ។ ដូច្នោះ​តើ វី​តា​មី B និង​សារធាតុ Carbs មាន​គ្រោះថ្នាក់​ចំពោះ​គភ៌​មែន​ទេ? ចម្លើយងាយៗ គឺ​មិនមាន​ផលប៉ះពាល់​ទេ ក៏ប៉ុន្ដែ​ជាតិ​កាហ្វេ​អ៊ី​ន​ទៅវិញ​ទេ ដែលមាន​ផល​មិនសូវ​ល្អ​សម្រាប់​គភ៌ ពោលគឺ មិនសូវ​ល្អ​នៅ​អម្លុង​តាំង​គភ៌​តែម្ដង។

 

២.តើ​ស្ត្រី​ពពោះ​គួរ​ពិសា​បរិមាណ​ច្រើន​ប៉ុន្មាន?
យល់​ល្អ​គឺ​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ណា​ដែលមាន​កម្រិត​ជាតិ​កាហ្វេ​អ៊ី​ន​ត្រឹមតែ 200 មី​លី​ក្រាម តែ​មិនគួរ​ទទួលទាន​ច្រើន​ក្នុងអម្លុងពេល 24 ម៉ោង​នោះទេ ព្រោះ​មិនល្អ​ដល់​សុខភាព​ឡើយ ។ ប្រសិនបើ​ស្ត្រី​ពពោះ​ញៀន​នឹង​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គួរតែ​រក​ប្រភេទ​ណាមួយ​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​តែម្ដងទៅ។

 

៣.ចុះ​ស្ត្រី​ពពោះ​អាច​ពិសា​នៅក្នុង​ស្ថានភាព​អារម្មណ៍​បែបណា?
ការ​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង អាច​សម្រួល​បញ្ហា​អារម្មណ៍​តាណតឹង និង​ឈឺក្បាល​បាន​ក៏ពិតមែន តែ​សម្រាប់​ស្ត្រី​ពពោះ​គឺ មាន​បញ្ហា​ចំពោះតែ​បរិមាណ​សារជាតិ​កាហ្វេ​អ៊ី​ន​តែប៉ុណ្ណោះ។

 

៤.មាន​គ្រោះថ្នាក់​ដល់​ទារក​ទេ?
យ៉ាងណាក្ដី​ជាតិ​កាហ្វេ​អ៊ី​ន​បាន​ហុច​ផល​អ​វ​ជ្ជ​មាន​ចំពោះ​ការ​ចម្រើន​លូតលាស់​របស់​ទារក​ដែល​នៅក្នុង​ផ្ទៃ និង​អាច​បណ្ដាលឱ្យ​ការ​ដង្ហើម​របស់​ទារក មាន​ស្ថានភាពស្ទះៗខ្យល់ ក៏​ដូចគ្នា​នឹង​ម្ដាយ​ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here