8 សញ្ញា​គ្រោះថ្នាក់ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តែ​ប្រញាប់​ទៅរក​ពេទ្យ​ជាបន្ទាន់

0
1

ស្ត្រី​គ្រប់រូប​នៅពេល​តាំង​គភ៌​និង​មាន​អាការ​ផ្លាស់ប្ដូរ​ជាច្រើន​យ៉ាង​ដែល​កើតឡើង ទាំង​អាការ​ហុច​ផល​ជា​លក្ខណៈ​ធម្មតា និង​ដែល​និយាយបានថា មាន​គ្រោះថ្នាក់ ស្ត្រី​តាំង​គភ៌​គ្រប់រូប​អាច​និង​មាន​ក្ដីកង្វល់​ចំពោះ​ការផ្លាស់ប្ដូរ​របស់​រាង​កាយ​ជាច្រើន ព្រោះ​មិនបាន​ដឹងថា តើ​របៀប​ណា​ជា​ផ្លាស់ប្ដូរ​តាមបែប​ធម្មតា​របស់​ស្ត្រី​តាំង​គភ៌ និង​អាការ​បែបណា ដែល​គេ​ហៅ​ខុសធម្មតា ។ ដូច្នោះ​ហើយ យើង​គួរតែ​ប្រញាប់​ស្វែង​លម្អិត​ពីស​ញ្ញា​គ្រោះថ្នាក់​ដែល​ស្ត្រី​តាំង​គភ៌​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់។

 

 

8 សញ្ញា​បង្ហាញ​ពី​ភាពគ្រោះថ្នាក់​របស់​ស្ត្រី​មាន​ផ្ទៃពោះ

១.អាការ​ហូរឈាម​នៅ​ទ្វា​មាស
ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​អាការ​ហូរឈាម​តាម​ទ្វា​មាស មិន​ថា​តិច​ឬ​ច្រើន​ទេ ហើយ​មិន​ថា​មាន​ពណ៌​ក្រហម​ចាស់ ឬ​ខ្ចី​ឡើយ គួរតែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ទៅ​ជួប​ពិនិត្យ​ជម្ងឺ​ជាបន្ទាន់ ព្រោះ​អាការ​ហូរឈាម​កើតឡើង​ពី​មូលហេតុ​ជាច្រើន ដូចជា ប្រសិនបើ​អ្នក​ម្ដាយ​ពពោះ​នៅ​អម្លុងពេល ៥ ខែ​ដំបូង គឺជា​សញ្ញា​នៃ​ការ​រលូត ហើយ​រីឯ​អ្នក​ម្ដាយ​ដែល​តាំង​គភ៌​បាន ៥ខែក្រោយ​មក អាច​ជួបប្រទះ​ជា​ញឹកញាប់​សម្រាប់​មាតា​ដែលមាន​ភាវៈ​សុក​ខ្លី។ តែ​យ៉ាងណា​ក៏​ដោ​យះ​អ្នក​ម្ដាយ​គួរតែ​ប្រញាប់​ទៅរក​ពេទ្យ​ពិគ្រោះ​រោគ​ជំងឺ​ជាបន្ទាន់។

 

២.កូន​កម្រើក​តិច ឬ​មិន​កម្រើក​សោះ
អ្នក​ម្ដាយ​និង​មាន​អារម្មណ៍​ថា កូន​ចេះ​កម្រើក​នៅ​អម្លុងពេល​ពពោះ​បាន ៥ ខែ​សម្រាប់​កូន​ដំបូង ហើយ​និង​មាន​អារម្មណ៍​បែបនេះ នៅ​អម្លុងពេល ៤ ខែ សម្រាប់​កូន​បន្ទាប់ ហើយ​កាលណា​ដែល​កូន​កម្រើក ឬ​ធាក់​បាន​ចំនួន ១០ ដងនោះ​គឺជា​អាការ​ធម្មតា​របស់​ទារ​ក តែ​ប្រសិនបើ​ទារក​ធាក​ម្ដាយ​តិច ឬ​មិន​ធាក់​សោះឡើយ អ្នក​គួរតែ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យភ្លាម។

 

៣.ចាញ់កូន​ខ្លាំង​បំផុត
អាការ​ចាញ់កូន​គឺជា​រឿង​ធម្មតា​របស់​អ្នក​ម្ដាយ​តាំង​គភ៌​គ្រប់រូប ក៏ប៉ុន្ដែ​បើ​ចាញ់​ខ្លាំង​រហូតដល់​ក្អួត​មិន​បាត់ គេង​មិន​លក់​គ្រប់ពេល ចាញ់​ចង្អោរ​ខ្លាំង ឡើង​ទម្ងន់​ហួស​កម្រិត ទាំងអស់នេះ​គឺជា​សញ្ញា​ប្រាប់​អំពី​គ្រោះថ្នាក់ ព្រោះ​អ្នក​ម្ដាយ​អាច​នឹង​រលូត ឬ​មាន​ភាវៈ​ពពោះ​ស្អុយ។

 

៤.ឈឺពោះ​មុនពេល​កំណត់
កាលណា​មាន​អាការ​ឈឺពោះ​នៅ​សប្ដាហ៍​ទី ៣៧ នោះ​អ្នក​គួរតែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ពោះ វា​ជាស​ញ្ញា​គ្រោះថ្នាក់​ដែល​អ្នក​ម្ដាយ​និង​ប្រសូត​មិន​គ្រប់​ខែ ព្រមទាំង​កាលណា​ដែល​កូន ធាក់​ប្រាប់​ជា​សញ្ញា​រាល់ពេល ១០ ទៅ ១៥ នាទីម្ដងៗ នោះ​ហើយ​គឺជា​សញ្ញា​នៃ​ការកើត​មិន​គ្រប់​ខែ។

 

៥.បែក​ទឹកភ្លោះ
បើ​មាន​អាការ​បែក​ទឹកភ្លោះ​ហើយ គឺជា​សញ្ញា​ប្រាប់ថា​ជិត​ប្រសូត​ចេញមក​ហើយ គួរតែ​ប្រញាប់​ទៅ​មន្ទី​ពេទ្យ​ភ្លាម ព្រោះ​ត្រៀមខ្លួន​ក្នុងអម្លុងពេល 24 ម៉ោង។

 

៦.ឈឺពោះ​តិច
ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ទីមួយ អាច​និង​មានការ​ឈឺពោះ ដែលជា​រឿង​ធម្មតា​ទេ ព្រោះ​ស្បូន​ត្រូវបាន​ពង្រីក ដើម្បី​សម្របសម្រួល​ការរីកលូតលាស់​របស់​ទារក ប្រសិនបើ​មាន​សង្កេត​មាន​អាការ​ឈឺពោះ​តិច ឬ​មិន​ឈឺពោះ​សោះ ជាការ​ល្អប្រសើរ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​រក​សញ្ញា​នៃ​ការតាំង​គភ៌។

 

៧.ចុក​ណែន​ដើមទ្រូង ឈឺក្បាល និង​វិលមុខ
រោគសញ្ញា​ខាងលើ ជា​រោគសញ្ញា​នៃ​សម្ពាធ​ឈាម​ខ្ពស់ ឬ​ជំងឺ​ព្រាយ​ក្រឡាភ្លើង វា​គឺជា​សញ្ញា​គ្រោះថ្នាក់​ចំពោះ​ម្តាយ​និង​កូន​ខ្លាំងណាស់ ប្រសិនបើ​មាន​រោគសញ្ញា​ខាងលើនេះ​គួរតែ​ទៅ​មន្ទីរពេទ្យ​ភ្លាម។

 

៨.ឡើង​កំដៅ​ក្នុង​ខ្លួន​ខ្លាំង
អ្នក​ម្តាយ​មាន​ផ្ទៃពោះ​ដែលមាន​អាការ​ក្ដៅខ្លួន​គឺ​ច្បាស់​ជា​ឆ្លង​ជំងឺ​គ្រុ​ពី​មេរោគ​ណាមួយ​ជាមិនខាន តែ​ត្រូវ​ប្រាកដថា ជាការ​ក្ដៅខ្លួន​ដោយ មេរោគ​ផ្ដាសាយ ឬ​សត្វ​ខាំ តែបើ​មិន​ដូច្នោះ​ទេ គួរតែ​ទៅរក​គ្រូពេទ្យ​វិនិច្ឆ័យ​រោគ​ភ្លាម​ទើប​ជាការ​ត្រឹមត្រូវ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here